មួយណាជាអាយដលអ្នក? មកស្គាល់ប្រវត្តិត្រួសៗ កំពូលតារាកំប្លែងទាំង៣ដួង ដែលធ្វើឲ្យអ្នកសើចហៀរទឹកភ្នែក ទាំងមិនដឹងខ្លួន - TrueID

មួយណាជាអាយដលអ្នក? មកស្គាល់ប្រវត្តិត្រួសៗ កំពូលតារាកំប្លែងទាំង៣ដួង ដែលធ្វើឲ្យអ្នកសើចហៀរទឹកភ្នែក ទាំងមិនដឹងខ្លួន

August 3, 2021

តារាកម្សាន្ត: មហាជន ពុកម៉ែបងប្អូន ជាពិសេសអ្នកដែលនិយមគាំទ្រ និងធ្លាប់បានទស្សនារឿងកំប្លែងខ្មែរច្បាស់ណាស់ពិតជាបានស្គាល់តារាកំប្លែង៣ដួងដ៏ល្បីល្បាញ គឺនាយកុយនាយវ៉ាងដឺ និងនាយពាក់មី ដែលតារាកំប្លែងទាំងបីដួងនេះទទួលបានប្រជាប្រិយភាព និងការគាំទ្រខ្លាំងពីសំណាក់មហាជនដោយសារតែទេពកោសល្យសម្តែង និងកាយវិការព្រមទាំងសំនួនវេហាស័ព្ទចាក់ទឹកមិនលិច ដែលធ្វើឲ្យមហាជនណាដែលបានទស្សនាការសម្តែងរបស់ពួកគាត់ហើយគឺសឹងតែពុំអាចទប់អារម្មណ៍សើចបានឡើយ។

យ៉ាងណាមិញ នៅថ្ងៃនេះខ្មែរឡូតសូមនាំមកជូននៅប្រវតិត្រួសៗរបស់តារាកំប្លែងទាំងបីដួងនេះពីទីកន្លែងកំណើត និងឈ្នះពិត ព្រមទាំងជីវប្រវត្តិខ្លះៗដែលមានរៀបរាប់ជូនដូចខាងក្រោម÷

១/.នាយកុយ(ឈ្មោះពិត: ជួងជី)

តារាកំប្លែងនាយកុយមានឈ្មោះពិតប្រាកដថា ជួង ជី ​កើត​នៅ​ថ្ងៃ​ទី​ ២​ ខែមករា ឆ្នាំ ១៩៥៧ នៅ​ស្រុក​ស្អាង​ខេត្ត​កណ្ដាល​​។ លោកមាន​បង​ប្អូនបង្កើតចំនួន​៧នាក់​។ចូល​ប្រឡូក​នៅក្នុងវិស័យសិល្បៈ​មុន​ដំបូង​ ក្នុង​ឆ្នាំ​ ១៩៨០​តាម​រយៈ​ការ​លេង​ល្ខោន​បាសាក់។ ក្រោយមកមួយ​រយៈក្រោយទើបលោក​​​ ​បាន​វិវត្តន៍​ខ្លួន​ក្លាយទៅ​ជា​តារា​កំប្លែង​​ដ៏​មាន​ប្រជា​ប្រិយ​ភាព​មួយរូបនៅក្នុងប្រទេសកម្ពុជារហូត​ដល់​បច្ចុប្បន្ន​នេះ​។សព្វថ្ងៃ​លោក​មាន​ក្រុមគ្រួសារដ៏កក់ក្តៅ និងមានអាយុ​ ៦៤ឆ្នាំហើយ។

នាយកុយ
នាយកុយ

២/.នាយត្រង់ដឺ(ឈ្មោះពិត ​យិន​ សារឹម)

លោកគឺជាកូនប្រុសបង្កើតរបស់ស្តេចកំប្លែងកម្ពុជាទសវត្សទី៦០ នាយត្រង់ឌឺ ដោយលោកបានដើរតាមគន្លងសិល្បៈកំប្លែងរបស់ឳពុក រហូតទទួលបានឈ្មោះបោះសម្លេងខ្លាំងកាលពីទសវត្សទី៩០។លោកបានទទួលមរណភាពដោយគិតគិតមកទល់នឹងពេលនេះមានរយ:ពេល២១ឆ្នាំហើយ។

នាយត្រង់ដឺ
នាយត្រង់ដឺ

៣/.នាយពាក់មី (ឈ្មោះពិត:ចែមចាន់ដារ៉ា)

លោកកើតនៅឆ្នាំ ១៩៨០ មានស្រុកកំណើតនៅភូមិកំពង់រទេះ ឃុំពពែស្រុកស្វាយទៀប ខេត្តស្វាយរៀង។ ឪពុកម្តាយប្រកបរបរជាកសិករ មានបងប្អូន៧នាក់ហើយលោកជាកូនច្បងគេ និងបានរៀនត្រឹមថ្នាក់ទី៩។កាលនៅកុមារក្រោយពីការសិក្សាតែងតែទៅឃ្វាលគោ ជីកក្តាម ជញ្ជាត់ត្រីដើម្បីជួយជីវភាពគ្រួសារ។ លុះអាយុ១៧ឆ្នាំ ក៏ធ្លាប់បានទៅបួសជាសាមណេរ។

នៅឆ្នាំ២០០០បានលាចាកសិក្ខាបទហើយចូលធ្វើទាហាននៅបន្ទាយលង្វែក ខេត្តកំពង់ឆ្នាំង។ហើយនៅឆ្នាំ២០០៣ក៏បានប្តូរមកធ្វើជាកម្មករសំណង់វិញនៅក្រុមហ៊ុនមួយនៅភ្នំពេញ។ដោយការខិតខំប្រឹងប្រែងធ្វើការយ៉ាងខ្លាំង ទីបំផុតក៏បានក្លាយជាមេការសំណង់នៅទីនោះ។ក្រោយមកនៅថ្ងៃទី៩ឧសភាឆ្នាំ២០០៩ក៏បានរៀបការ និងមានកូនស្រីម្នាក់។រហូតមកដល់ខែមករាឆ្នាំ២០១០ក៏បានប្រលងកំប្លែងជាប់នៅCTN និងមានកេរ្តិ៍ឈ្មោះល្បីល្បាញរហូតដល់សព្វថ្ងៃក្រោមការបណ្តុះបណ្តាលជ្រោមជ្រែងពីលោក សុវណ្ណ ឬទ្ធី ហៅលោកតា វ៉ិចទ័រ៕

នាយពាក់មី
នាយពាក់មី
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...