ថៃ៖ ប្រិយមិត្តមួយចំនួនច្បាស់ជាស្គាល់ និងធ្លាប់បានទស្សនាវីដេអូក្បាច់រាំរបស់ក្មេងៗនៅថៃក្រុម Deksorkrao ដែលពួកគេពិតជាទទួលបានការគាំទ្រច្រើន តាមរយៈការថត MV ត្រាប់តាមបទល្បីៗជាច្រើន ពិសេសគឺបទចម្រៀងរបស់ក្រុម BLACKPINK ផ្ទាល់តែម្ដង។
ជាក់ស្ដែង ថ្មីៗនេះបទចម្រៀងរបស់តារាចម្រៀងខ្មែរគឺបទ «Lambo Toy» ដែលច្រៀងដោយកញ្ញា តន់ ច័ន្ទសីម៉ា ក៏ត្រូវបានក្រុមនេះយកទៅថតធ្វើ MV ផងដែរ។
ដោយក្នុងបទចម្រៀងមួយបទនេះ ពួកគេបានរៀបចំថតបែបធម្មតាៗនៅក្នុងបរិវេណផ្ទះប៉ុណ្ណោះ ប៉ុន្តែទាំងការសម្ដែងជាមួយឈុតឆាកផ្សេងៗ បូករួមទាំងក្បាច់រាំ បច្ចេកទេសថតគ្រប់ប្លង់ មើលពិតជាមានភាពទាក់ទាញមើលមិនសាំភ្នែក ពោលគឺល្អស្ទើរតែស្មើបទម្ចាស់ដើមដែលចំណាយទន់ផលិតអស់លុយច្រើនផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖