ចិន៖ កាលពីថ្ងៃទី ២១ ខែមករាកន្លងទៅនេះ យោងតាមទំព័រ QQ បានរាយការណ៍ថា តារាសម្ដែងជើងចាស់ លោក Andy Lau បានចូលរួមជាភ្ញៀវនៃកម្មវិធីកម្សាន្តមួយ ដោយនៅក្នុងកម្មវិធីនោះ រូបលោក ក៏បានចែករំលែកអំពីវិធីសម្រាលសម្ពាធ និងរក្សាការប្រុងប្រយ័ត្ន ក្នុងពេលបំពេញការងារខ្លាំង។
ក្នុងនោះដែរ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ មានអ្នកដឹកនាំរឿងម្នាក់បាននិយាយថាខ្លួនបានផឹកកាហ្វេជាមធ្យម ៥ ទៅ ៦ ពែងក្នុងមួយថ្ងៃ នៅពេលថតរឿង។ យ៉ាងណា ស្រាប់តែពេលនោះ លោក Andy Lau បានបន្តភ្លាមៗ រួមទាំងបានបញ្ជាក់ថា បច្ចុប្បន្ននេះ រូបលោក អាចផឹកកាហ្វេ បានច្រើនជាង ២០ ពែង ទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ ការចែករំលែក របស់លោក Andy Lau បានធ្វើឲ្យមានការភ្ញាក់ផ្អើល រហូតដល់អ្នកចូលរួមកម្មវិធីជាមួយគ្នា បាននិយាយបែបលេងសើច និងបង្ហាញការងឿងឆ្ងល់ ថាតើនេះអាចជា អាថ៌កំបាំងរបស់ Andy Lau ក្នុងការរក្សាភាពនៅក្មេង ដោយសារការផឹកកាហ្វេច្រើនជាង ២០ ពែងក្នុងមួយថ្ងៃដែរ ឬយ៉ាងណា។
យ៉ាងណាមិញ សម្រាប់លោក Andy Lau ក៏បានបង្ហាញថា ខ្លួនពិតជាញៀនកាហ្វេ ព្រោះនៅពេលដែលមិនមានអ្វីត្រូវធ្វើនៅនឹងកន្លែងទេ រូបលោកនឹងផឹកកាហ្វេជាទម្លាប់ ព្រមទាំងមិនមានអារម្មណ៍ថាមិនស្រួលខ្លួនក្នុងរាងកាយនោះឡើយ បើទោះបីជា លោកបានទទួលទានជាតិកាហ្វេអ៊ីនច្រើនក្នុងខ្លួនក៏ដោយ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖