កម្សាន្ត ៖ ប្រិយមិត្តជាច្រើនច្បាស់ជាជ្រាបរួចមកហើយថា ថ្មីនេះ BTS បានរៀបចំការប្រគុំតន្រ្តីនៅទីក្រុមSeoul ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយពីខកខាន និងលុបចោលការប្រគុំតន្រ្តីអស់ជាច្រើនក្នុងរយៈពេល ២ឆ្នាំកន្លះ។
ហើយថ្ងៃនេះគឺជាថ្ងៃទី ២ ក្នុងចំណោម ៣ ថ្ងៃនៃការប្រគុំតន្ត្រី កាលពីប៉ុន្មានម៉ោងមុននេះBTS បាននឹងសម្តែងនៅមុខ K-ARMYs ម្តងទៀត ដែលពួកគេហៅថា «Soundcheck» មុនការប្រគុំតន្រ្តីនាពេលយប់ចាប់ផ្តើម ដែលនេះជាការស្វាគមន៍ក៏ដូចជាសាកសម្លេងផងដែរ។
យ៉ាងណា ស្របគ្នានេះ Suga ហៅថា Min Yoongi ជាអ្នកនិពន្ធបទចម្រៀងនិងផលិតករ ក៏ដូចជាមានតួនាទីជាអ្នករ៉េបក្នុងក្រុម BTS បានធ្វើឲ្យARMYs ស្រឡាំងកាំង ព្រោះតែភាពសង្ហារបស់លោក ក្នុងនោះ Sugaត្រូវបានគេឃើញថា ស្ថិតនៅក្នុងឈុតអាវធំ និងសក់វែង ព្រមជាមួយនឹងវែនតាខ្មៅ៕
ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖