Dylan Kuo បង្ហើបដំណឹងរៀបការជាមួយគូស្នេហ៍ អាយុខុសគ្នាជិត២០ឆ្នាំ - TrueID

Dylan Kuo បង្ហើបដំណឹងរៀបការជាមួយគូស្នេហ៍ អាយុខុសគ្នាជិត២០ឆ្នាំ

October 14, 2021

តៃវ៉ាន់៖ ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បានរាយការណ៍ថា តារាសម្តែងប្រុស លោក Dylan Kuo បានធ្វើការបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន អំពីការរៀបអាពាហ៍ពិពាហ៍នាពេលអនាគត របស់ខ្លួនជាមួយគូស្នេហ៍ តារាស្រី Ma Zhehan ដែលអ្នកទាំងពីរមានអាយុខុសគ្នាដល់ទៅ ១៩ ឆ្នាំ។

មិនត្រឹមតែប៉ុណ្ណោះ តារាប្រុសរូបនេះ ក៏បានបង្ហាញពីព័ត៌មានលម្អិត ដោយបានបញ្ជាក់ថា ខ្លួននិងមិត្តស្រី មានគម្រោងរៀបការនៅឆ្នាំ ២០២៣ នៅក្នុងពេលដែល លោក Dylan Kuo មានអាយុ ៤៦ ឆ្នាំ ចំណែកឯ​ គូស្នេហ៍របស់ខ្លួន មានអាយុ ២៧ ឆ្នាំ។ ជាពិសេស តារាសម្តែងរូបនេះ ថែមទាំងបានទិញផ្ទះថ្មីមួយ នៅទីក្រុងប៉េកាំង ក៏ដូចជាកំពុងទន្ទឹងរង់ចាំពិធីមង្គលការ ក្នុងពេលឆាប់ៗខាងមុខនេះ។ 

ម៉្យាងវិញទៀត លោក Dylan Kuo បានបង្ហើបថា អ្នកទាំងពីរបានស្គាល់គ្នា អស់រយៈពេល ៣ ឆ្នាំទៅហើយ។ហើយ ទំនាក់ទំនងស្នេហាអ្នកទាំងពីរ ដែលមានគម្លាតអាយុរហូតដល់ ១៩ ឆ្នាំ ក៏បានក្លាយជាប្រធានបទ ដែលមនុស្សជាច្រើនលើកមកពិភាក្សា នៅលើអ៊ិនធើណេត ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Dylan Kuo
Dylan Kuo
Dylan Kuo
Dylan Kuo
Dylan Kuo 
Dylan Kuo 
Dylan Kuo និង គូស្នេហ៍
Dylan Kuo និង គូស្នេហ៍
Dylan Kuo និង គូស្នេហ៍
Dylan Kuo និង គូស្នេហ៍
Dylan Kuo និង គូស្នេហ៍
Dylan Kuo និង គូស្នេហ៍
Dylan Kuo និង គូស្នេហ៍
Dylan Kuo និង គូស្នេហ៍
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...