កម្សាន្ត៖ ប្រិយមិត្ត ដែលនិយមតាមដានទស្សនា រឿងភាគកូរ៉េ ប្រាកដជាស្គាល់ Lee Jun Ho ហើយ តាមរយៈខ្សែភាពយន្ដល្បីៗជាច្រើន។ ដោយឡែក តារាប្រុសនេះ គឺចាប់ផ្ដើមឡើងនៅក្នុងវិស័យ Kpop ដែលលោកជា សមាជិកក្រុម 2pm ដែលបង្ហាញខ្លួនក្នុងឆ្នាំ ២០០៨។
ជាពិសេស Jun Ho ត្រូវបានគេចាប់អារម្មណ៍ជាខ្លាំង ក្នុងកំឡុងពេលលោកចូលសិល្បៈដំបូងមានវ័យត្រឹម១៧ឆ្នាំ ដោយលោកធ្លាប់ត្រូវទស្សនិកជនដាក់ឈ្មោះឲ្យក្រៅថា Little Rain ឬ Rain តូច។ ជាមួយគ្នានេះដែរ តារាប្រុសនេះទទួលបានឈ្មោះនេះ ព្រោះខ្លួនមានមុខមាត់និងស្ទាយ៍តែងខ្លួនស្រដៀង Rain ដែលជាតារាដ៏ល្បីល្បាញកំឡុងឆ្នាំ ២០០៦ នោះ។
ជាងនេះទៅទៀត Little Rain ទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងពីមហាជនមិនថា ក្នុងអាជីពជា តារា Kpop និង ជាតារាសម្ដែង ដ៏មានទេពកោសល្យម្នាក់។ រីឯបច្ចុប្បន្ន តារាប្រុសនេះ មានវ័យ៣១ហើយ ប៉ុន្ដែមុខមាត់របស់លោកនៅតែក្មេងស្អាត ហើយក៏លែងស្រដៀង Rain ទៀតដែរ៕
ប្រភព៖ kstartrend