រើសដៃគូត្រូវ អ្នកនឹងក្លាយជាទារកត្រូវបានមើលថែ ដូច ស្រីនា មើលថែ ហេង វិសាល - TrueID

រើសដៃគូត្រូវ អ្នកនឹងក្លាយជាទារកត្រូវបានមើលថែ ដូច ស្រីនា មើលថែ ហេង វិសាល

November 16, 2022

កម្សាន្ត៖ ជាការពិត កន្លងទៅ Influencer វ័យក្មេងដ៏ល្បី កញ្ញា ជា ស្រីនា និង លោក ហេង វិសាល បានធ្វើឲ្យហ្វេនៗអ្នកគាំទ្រ មានការភ្ញាក់ផ្អើលនិង រំភើបចិត្តជាខ្លាំង បន្ទាប់ពី អ្នកទាំងពីរពីរដួងនេះបានដឹកដៃគ្នា ចូលរោងភ្ជាប់ពាក្យយ៉ាងអធិកអធម បន្ទាប់ពីបានមើលចិត្តគ្នាយូរមកហើយ ប្តូរជាសង្សារមើលចិត្តគ្នា មកជាគូណ្ដឹងតែម្ដង។

ជាពិសេស ក្រោយពីក្លាយជាគូដណ្ដឹងហើយ ស្រីនា និង លោក ហេង វិសាល មិនបង្អង់យូរ ក៏រឹតតែបង្ហាញរូបភាពស្វីតៗ នៅលើបណ្ដាញសង្គមជាហូរហែ ឲ្យអ្នកគាំទ្របានឃើញ​ ថែមទាំងលួចច្រណែនមិនស្ទើរនោះទេ។ 

ជាក់ស្ដែង រាល់សកម្មភាព របស់គូដណ្ដឹងមួយគូនេះ រឹតតែធ្វើឲ្យហ្វេនពេញចិត្តនិងកាន់តែរំភើបខ្លាំងមែនទែន ពោលគឺអ្នកទាំងពីរ តែងតែបង្ហាញនូវ​ សកម្មភាពយកចិត្តទុកដាក់ មើលថែគ្នា ជាពិសេស គឺ មើលឃើញវីដេអូ ដែល ស្រីនា បានមើលថែ ហេង វិសាល ដោយខ្លាចដៃគូមិនស្អាត ថែមទាំង ធ្វើជាអ្នកម៉ាស្សា ថែរក្សាសម្ផស្សឲ្យ ដៃគូ មើលទៅឡើងគួរឲ្យច្រណែនតែម្ដង៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ស្រីនា  ហេង វិសាល
ស្រីនា ហេង វិសាល
ស្រីនា  ហេង វិសាល
ស្រីនា ហេង វិសាល
ស្រីនា  ហេង វិសាល
ស្រីនា ហេង វិសាល
ស្រីនា  ហេង វិសាល
ស្រីនា  ហេង វិសាល
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...