កូរ៉េខាងត្បូង៖ Jung Ilhoon ជាតារាចម្រៀងបែប K-POP ហើយនាពេលកន្លងទៅលោកជាតារាមួយដួងដែលទទួលបានប្រជាប្រិយភាពជាខ្លាំងពីសំណាក់មិត្តយុវវ័យផងដែរ យ៉ាងណាមិញ Jung Ilhoon ក៏ធ្លាប់ជាសមាជិកក្រុមល្បីឈ្មោះមួយដែលមានឈ្មោះថា BTOB មុនពេល លោកត្រូវតុលាការកាត់ក្ដីឲ្យជាប់ទោស។
ប្រុសស្អាតរូបនេះត្រូវបានគេទម្លាយឲ្យដឹងថា ត្រូវបានតុលាការកាត់ក្ដីឲ្យជាប់ទោសនៅក្នុងពន្ធនាគារចំនួន ២ឆ្នាំ និងពិន័យជាទឹកប្រាក់ ១១៩,០០០ដុល្លារ ជាមួយបទចោទពីប្រើប្រាស់គ្រឿងញៀនប្រភេទ Marijuana ខុសច្បាប់។
ការកាត់ទោសរបស់លោត្រូវបានគេធ្វើឡើងដំបូងនៅ ថ្ងៃទៅ១០ ខែមិថុនា ឆ្នាំ២០២១ ដោយចៅក្រុមជាន់ខ្ពស់នៃតុលាការក្រុមសេអ៊ូល ដោយមានលោក Yang Cheol Han បានធ្វើជាអធិបតីក្នុងសវនាការកាត់ទោសរបស់តារា K-POP រូបនេះ។តាមការម្រេចក្ដីដំបូង Jung Ilhoon ត្រូវជាប់ពន្ធនាគាដល់ទៅ ៤ឆ្នាំ តែត្រូវគេសម្រាលឲ្យមកជាប់ត្រឹមតែ២ឆ្នាំវិញ។ហើយលោកក៏ត្រូវបានគេសង្ស័យថា បានលួចទិញ សាធាតុញៀននេះអស់រយះពេលប្រមាណជាង ៣០ខែរួចមកហើយ ដោយរួមគំនិតជាមួយមនុស្សប្រុសស្រីចំនួន០៧នាក់ផ្សេងទៀត ដែលបច្ចុប្បន្នតុលាការកំពុងធ្វើការស្រាវជ្រាវបន្ថែមទៀតក្នុងក្ដីមួយនេះ៕