មានសឹងអី តែការកូនដំបូងប្រពន្ធ Beckham ត្រូវគេរិះគន់ថា…. - TrueID

មានសឹងអី តែការកូនដំបូងប្រពន្ធ Beckham ត្រូវគេរិះគន់ថា….

April 13, 2022

បរទេស៖ ភរិយារបស់ David Beckham ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងរ៉ូបសូត្រប្រណីត ពីម៉ាកប្រេ៊នរបស់នាង ដែលរ៉ូបទាំងនេះ ត្រូវ​បាន​រចនា​យ៉ាង​ល្អិតល្អន់​ក្នុង​រយៈពេល ​៥​ ថ្ងៃ​តែប៉ុណ្ណោះ ដែល​ធ្វើ​ឡើង​ដោយ​អ្នក រចនាដ៏ទៅ ចំនួន​ ៦ ​នាក់។

យោងតាមទស្សនាវដ្តី Vogue នៅឯពិធីមង្គលការរបស់ Brooklyn Beckham  អតីតតារាចម្រៀង Victoria Beckham មានភាពលេចធ្លោក្នុងចំណោមភ្ញៀវ អរគុណចំពោះរ៉ូប couture ដែលរចនាដោយនាង ដែលរ៉ូបទាំងនោះ បានបំផុសគំនិតដោយការឆ្លុះបញ្ចាំងនៃពន្លឺព្រះច័ន្ទនៅលើផ្ទៃសមុទ្រ ដែលរ៉ូបសូត្រ លើកសម្រស់ ឆើតឆាយ នៃភាពស៊ិចស៊ីរបស់ភរិយា អតីតកីឡាករអង់គ្លេសរូបនេះ។

យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះ មហាជន បានជាលើកឡើងថា ការកូនប្រុសដំបូងទាំងមូល បែរជាជ្រើសរើស រ៉ូបម៉ូដមិនថ្លៃ ហើយសមាញ្ញ មិនសូវទាក់ទាញ ក្នុងថ្ងៃពិសេសរបស់កូន មិនត្រឹមតែប៉ុណ្ណោះ អ្នកម្តាយកូន ៤ រូបនេះ មើលទៅ រលុងៗ មិនសូវទាក់ភ្នែកថែមទៀត។

ទោះជាយ៉ាងណា សម្លៀកបំពាក់របស់ Victoria Beckham ក៏ទទួលបានការសរសើរជាច្រើនពីមិត្តរួមការងារ និងសាធារណជន ជាពិសេសនោះ អតីត​កីឡាករ​អង់គ្លេស​ស្វាមីរបស់នាង ​ក៏​បាន​ផ្តល់​ពាក្យ​លើកទឹកចិត្ត​ដល់​ភរិយា​ផង​ដែរ៕

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...