ចាប់បានអ្នកមេម៉ាយ Zhao Liying លួចទាក់ទងតារាប្រុសក្មេងជាង១០ឆ្នាំ - TrueID

ចាប់បានអ្នកមេម៉ាយ Zhao Liying លួចទាក់ទងតារាប្រុសក្មេងជាង១០ឆ្នាំ

September 6, 2021

ចិន៖ ព័ត៌មានក្តៅបំផុតនៅលើបណ្តាញសង្គមចិន នៅព្រឹកនេះគឺប្រព័ន្ធផ្សព្វផ្សាយហុងកុងបានចាប់ផ្តើមស្វែងរកចំណុចដែលគួរឱ្យសង្ស័យនៅក្នុងទំនាក់ទំនងរវាងតារាស្រី Zhao Liying និង តារាប្រុសវ័យក្មេង Wang Yibo ។ ថ្វីត្បិតតែ ពេលនេះមិនមានព័ត៌មានលម្អិតណាមួយក៏ពិតមែន ប៉ុន្តែមានការសង្ស័យចំនួន ៤ ដែរអ្នកមេម៉ាយរូបនេះ ដែលមានអាយុខុសគ្នា ១០ ឆ្នាំមានអត្ថន័យលាក់កំបាំងចំពោះគ្នាទៅវិញទៅមក។

ក្នុងនោះផងដែរ ភស្តុតាងទីមួយគឺខ្សែករបស់អ្នកទាំងពីរគឺបានពាក់ជារបៀបគូស្នេហ៍ ពោលគឺ អ្នកគាំទ្របានឃើញរូបភាពរបស់ Zhao Liying ពាក់ខ្សែក្រវ៉ាត់ជាមួយដូចរូបឆ្អឹងតូចមួយ។ អ្វីដែលចម្លែកនោះគឺក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ Wang Yibo ក៏បានពាក់ខ្សែកដូចគ្នា ហើយថែមពាក់វាញឹកញាប់ដែលធ្វើឱ្យអ្នកគាំទ្រឆ្ងល់ផងដែរ។

មិនតែប៉ុណ្ណោះ ពួកគេតែចូលរួមនៅក្នុងកម្មវិធីទូរទស្សន៍ជាមួយគ្នាញឹកញាប់ ហើយថែមទាំងមានសកម្មភាពនិងកាយវិការស្និទ្ធស្នាលគ្នាខ្លាំងទៀតផង។ លើសពីនេះ ភស្តុតាងទីបីគឺថាកាលវិភាគការងាររបស់អ្នកទាំងពីរមានការត្រួតស៊ីគ្នាគួរឱ្យសង្ស័យ។ យោងតាមព័ត៌មាននៅ MXH បាន ឲ្យដឹង ថានៅថ្ងៃទី ៧ កក្កដា Zhao Liying បានជិះយន្តហោះពីទីក្រុង Guilin ឆ្ពោះទៅសៀងហៃ មួយថ្ងៃក្រោយមកគឺនៅថ្ងៃទី ៨ ខែកក្កដា Wang Yibo បានត្រលប់ពីប៉េកាំងទៅសៀងហៃវិញ។

អ្វីដែលគួរឲ្យកត់សម្គាល់ សំនួរចុងក្រោយដែលសារព័ត៌មានហុងកុងធ្លាប់បានចង្អុលបង្ហាញនោះគឺថា ទោះបីជាមានគម្លាតអាយុច្រើនក៏ដោយ ក៏ប្រុសសង្ហា Wang Yibo បានសារភាពដោយបើកចំហនៅក្នុងបទសម្ភាសន៍មួយថាលោក ចូលចិត្តមនុស្សស្រី ដែលមានវ័យចំណាស់ជាងហើយថែមទាំងបញ្ជាក់ថា ភាពខុសគ្នានៃអាយុមិនមែនជាបញ្ហានៅក្នុងកិច្ចការស្នេហានោះទេ។

យ៉ាងណាមិញ បើទោះបីជាទំនាក់ទំនងរបស់អ្នកទាំងពីរត្រូវបានគេផ្សព្វផ្សាយអស់រយៈពេលជិតកន្លះខែមកហើយក្តី អ្នកទាំងពីរមិនបានបដិសេធជាសាធារណៈចំពោះពាក្យចចាមអារ៉ាមឬសារភាពអ្វីនោះទេ ប៉ុន្តែបែរជាភាពស្ងៀមស្ងាត់ ជាហេតុដែលធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេតចាប់អារម្មណ៍លើទំនាក់ទំនងនេះ៕

ប្រភព៖ kenh14

សូមទស្សនារូបភាពខាងក្រោម៖

Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying ពាក់ខ្សែកដែគេសង្ស័យ
Zhao Liying ពាក់ខ្សែកដែគេសង្ស័យ
Wang Yibo ពាក់ខ្សែកដូចគ្នា ជាមួយ Zhao Liying
Wang Yibo ពាក់ខ្សែកដូចគ្នា ជាមួយ Zhao Liying
Zhao Liying និង Wang yibo
Zhao Liying និង Wang yibo
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...