ថៃ៖ អាចនិយាយបានថា គូស្នេហ៍តារាសម្ដែងដ៏មានប្រជាប្រិយភាពលោក ខាត់ វៃហាំង និងកញ្ញា ស៊ីន យូប៊ីន អ្នកទាំងពីរបានសាងប្រជាប្រិយភាពលើវិថីសិល្បៈមកអស់ជាច្រើនឆ្នាំហើយ។ ម្យ៉ាងបច្ចុប្បន្នសិល្បករ សិល្បការិនីពីរូបនេះ ក៏មានហ្វេនស្រលាញ់ចូលចិត្តច្រើនផងដែរ។
លើសពីនេះទៅទៀត ទន្ទឹមនឹងចូលសិល្បៈអស់ជាច្រើនឆ្នាំ លោក ខាត់ វៃហាំង និងកញ្ញា ស៊ីន យូប៊ីន បានបន្សល់ស្នាដៃជាច្រើនលើវិថីមួយនេះ។ មិនតែប៉ុណ្ណោះ ពីមួយឆ្នាំទៅមួយឆ្នាំ អ្នកទាំងពីរ ពិតជាមានភាពមមាញឹកជាមួយនឹងការងារខ្លាំង ដូចជាថតរឿងជាដើម។
ជាក់ស្ដែង ខណៈដែលសាងភាពល្បីល្បាញតាមរយៈការសម្ដែងភាពយន្ត ជារៀងរាល់ឆ្នាំតារាប្រុសស្រីមួយគូនេះ តែងអញ្ជើញទៅ ទទួលពានរង្វាន់នៅឯប្រទេសថៃ។ ថ្មីៗនេះ អ្នកទាំងពីក៏ទើបតែទទួលពានពីកម្មវិធី Thailand Digital Award 2022ឯប្រទេសថៃ ដោយលោក ខាត់ វៃហាំង បានពាន១ កញ្ញា ស៊ីន យូប៊ីន បានពាន១ និងពានរួមគ្នាមួយបន្ថែមទៀតផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖