ភ្នំពេញ៖ បន្ទាប់ពីការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩អស់រយៈពេលជាងមួយឆ្នាំមកទាំងកម្ពុជានិងថៃនៅទីបំផុតបានស្វាគមន៍ការហោះហើរឡើងវិញនិងបើកប្រទេសរបស់ពួកគេឡើងវិញ។កាលពីថ្ងៃទី២១ខែតុលាឆ្នាំ២០២១ប្រទេសថៃបានប្រកាសជាផ្លូវការថាភ្ញៀវទេសចរកម្ពុជាដែលបានចាក់វ៉ាក់សាំងពេញលេញនឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅកាន់ប្រទេសថៃដោយមានការលើកលែងពីកាតព្វកិច្ចចត្តាឡីស័ក។គោលការណ៍នេះនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២១តទៅ។
ទីបំផុតយើងបានឮដំណឹងដ៏រំភើបមួយបន្ទាប់ពីការរង់ចាំជាយូរមកហើយ! ខានធ្វើដំណើរទៅប្រទេសថៃយូរហើយមែនទេ?
នឹកទីក្រុងបាងកកទេ?ទីក្រុងដ៏អ៊ូអរដែលសម្បូរដោយអាហារឆ្ងាញ់ៗនិងទំនិញជាច្រើនប្រភេទ។តើអ្នកនៅចាំរូបថតដំបូងដែលអ្នកបានថតនៅSiam Squareទេ?
តើអ្នកនឹកអាកាសធាតុត្រជាក់នៃទីក្រុងឈៀងម៉ៃ ខ្យល់អាកាសពេលព្រឹកនៅលើភ្នំ និងស្នាមជើងដែលអ្នកបានបន្សល់ទុកនៅមុខប្រាសាទបុរាណទាំងនោះដែរឬទេ?
មាននឹកទូកកន្ទុយវែងពណ៌ខៀវដែលអ្នកជិះនៅកោះសាមុយនិងផ្សោតពណ៌ផ្កាឈូកនៅខាន់ណាមទេ?
នឹកផ្កាថ្មចម្រុះពណ៌នៅកោះឡានប៉ាតាយ៉ានិងពេលល្អៗដែលអ្នកបានចំណាយនៅទីនោះទេ?
ថ្ងៃឈប់សម្រាកបុណ្យអុំទូកទៅប្រទេសថៃវិញយ៉ាងម៉េចដែរ?
នៅថ្ងៃទី១៧ខែវិច្ឆិកានេះក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េនឹងចាប់ផ្តើមជើងហោះហើរដំបូងរបស់ខ្លួនហើយបន្ទាប់ពីពន្យារពេលមួយឆ្នាំពីភ្នំពេញទៅបាងកកចាប់ផ្តើមពីថ្ងៃបុណ្យអុំទូកនេះតទៅ! តម្លៃរួមបញ្ចូលពន្ធមួយជើងតែទៅគឺចាប់ផ្តើមតែពី$១៩៩ប៉ុណ្ណោះខណៈដែលតម្លៃសរុបសម្រាប់ការធ្វើដំណើរទាំងទៅទាំងមកផ្តល់ជូននូវតម្លៃទាបចាប់ពី៣៩៩!
ជើងហោះហើរលើកដំបូងនឹងចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង០៩:០០នាទីព្រឹកថ្ងៃទី១៧ខែវិច្ឆិកាហើយទៅដល់អាកាសយានដ្ឋានសុវណ្ណភូមិទីក្រុងបាងកកនៅម៉ោង១០:១០ព្រឹកតាមការគ្រោងទុក។ជើងហោះហើរផ្សេងទៀតនឹងចេញដំណើរនៅថ្ងៃទី២១និង២៣ខែវិច្ឆិកាទៅតាមពេលវេលាហោះហើរដូចគ្នា។
សំបុត្រតម្លៃពិសេសមកមុនទទួលបានមុន!
កក់ឥឡូវនេះ! តោះរីករាយជាមួយពេលវេលាដ៏អស្ចារ្យនៅប្រទេសថៃម្តងទៀត!
+855 96 852 5555