ស្ទាយ៍ទាក់ទាញម៉្យាងម្នាក់ទេ ពេល ហាន់ជីអ៊ុន និង Jennie ត្រឡប់មកវិញលើកនេះ - TrueID

ស្ទាយ៍ទាក់ទាញម៉្យាងម្នាក់ទេ ពេល ហាន់ជីអ៊ុន និង Jennie ត្រឡប់មកវិញលើកនេះ

July 10, 2022

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ៩ ខែកក្កដា តារាចម្រៀង Jennie សមាជិកក្រុម BLACKPINK និង តារាសម្ដែងស្រី Song Hye Kyo បានត្រលប់មកប្រទេសកូរ៉េវិញ ហើយមានវត្តមានតារាស្រីទាំងពីរដួងនេះ នៅឯអាកាសយានដ្ឋាន បានទាញយកចំណាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលតារាស្រី Jennie បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ព្រោះតែ គ្មានអ្នកណាដឹងថានាងបានទៅប្រទេសបារាំង។ 

នៅក្នុងនោះដែរ តារាស្រីទាំងពីររូបនេះ បានធ្វើឲ្យគ្រប់គ្នាយកចិត្តទុកដាក់ទៅលើស្ទាយ៍តែងខ្លួនដ៏លេចធ្លោ ដោយ តារាស្រី Song Hye Kyo បានស្លៀក​ឈុត​បែបសាមញ្ញ​បិទ​បាំង​ពី​ក្បាល​ដល់​ចុង​ជើង មិន​បញ្ចេញ​អ្វី​ក្រៅ​ពី​ភ្នែក​របស់​នាងនោះឡើយ តែក៏បានបង្ហាញពីទាក់ទាញស៊ីវីល័យ ក្នុងក្រសែភ្នែកទស្សនិកជនជាច្រើន។ 

ចំណែកឯ Jennie វិញ ក៏មិនចាញ់គ្នាប៉ុន្មានដែរ ដោយតារាស្រីរូបនេះ បាន​ចេញ​មក ​ជាមួយ​នឹង​សម្លៀក​បំពាក់​បែបឈុត​ដែល​មាន​ផាសុកភាព និងទាន់​សម័យ ដែលធ្វើឲ្យការ​បញ្ចេញ​ស្ទាយ៍មួយនេះ ពិតជាមានភាព​ទាក់​ទាញ ឆើតឆាយ​ ធ្វើឲ្យអ្នកគាំទ្រកាន់តែរំជួ.លចិត្ត៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Jennie
Jennie
Jennie
Jennie
Jennie
Jennie
Jennie
Jennie
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...