ថៃ៖ មិនត្រឹមតែមានទេពកោសល្យសម្ដែងនោះទេ តែ តារាស្រី Mai Davikah តែងតែទទួលបានគាំទ្រយ៉ាងច្រើន ពីហ្វេនៗទាំងក្នុង និងក្រៅប្រទេស ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាត ផ្គួបផ្សំនឹងការតែងខ្លួនយ៉ាងលេចធ្លោ នៅពេលបង្ហាញម្ដងៗ នៅលើបណ្ដាញសង្គម។
ជាក់ស្ដែង មួយរយៈចុងក្រោយមកនេះ តារាស្រីរូបនេះ ថែមទាំងបានលេងខ្លួនដ៏គួរឲ្យចាប់អារម្មណ៍ ជាមួយនឹងឈុតបែបរឹបរាងជាច្រើនម៉ូត ដែលនៅក្នុងឈុតនីមួយៗសុទ្ធតែមានភាពទាក់ទាញខុសគ្នាមួយបែបៗ ជាពិសេស តាមរយៈការស្លៀកឈុតរឹបរាងនោះ តារាស្រីរូបនេះ ក៏បានបង្ហាញឲ្យឃើញពីដងខ្លួនដ៏ស្លីមស្អាត ចង្កេះតូចស្ដើង ដែលជារាងកាយក្នុងក្ដីស្រមៃរបស់មនុស្សជាច្រើន។
ម៉្យាងវិញទៀត ការតែងខ្លួនរបស់ Davikah ទាំងនេះ ថែមទាំងទទួលបានការពេញចិត្ត និងការសរសើរពីទស្សនិកជន ទៅលើសម្រស់ និងការថែរក្សារូបរាងបានយ៉ាងល្អ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖