លាក់ទុកយូរហើយ ជីវិត៤ឆ្នាំរបស់ គឹម លីហ្សា នៅអូស្ត្រាលី ស្តាប់ហើយក្តុកក្តួល (មានវីដេអូ) - TrueID

លាក់ទុកយូរហើយ ជីវិត៤ឆ្នាំរបស់ គឹម លីហ្សា នៅអូស្ត្រាលី ស្តាប់ហើយក្តុកក្តួល (មានវីដេអូ)

July 21, 2022

រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា អតីតពិធីការិនី គឹម លីហ្សា បានដកឃ្លាពីវិថីសិល្បៈ ចាប់តាំងពីបានរៀបការជាមួយស្វាមី ហើយត្រូវបន្តរស់នៅទឹកដីប្រទេសអូស្ត្រាលី ទន្ទឹមនឹងជីវិតរស់នៅក្រៅប្រទេស មហាជនរំពឹងថា ជីវិតឯកជនរបស់រូបនាង ប្រាកដជាមានក្តីសុខខ្លាំង។

ផ្ទុយទៅវិញ រូបនាងបានបញ្ជាក់ច្បាស់ៗ នៅក្នុងកម្មវិធី V confession ពីស្ថានភាពដែលត្រូវឆ្លងកាត់រយៈពេល៤ឆ្នាំតែម្នាក់ឯង នៅក្រៅប្រទេសស្តាប់ហើយ ធ្វើឲ្យគេឯងក្តុកក្តួលខ្លាំង។

ជាក់ស្តែង រូបនាងត្រូវរស់នៅផ្ទះមួយតែម្នាក់ឯង ព្រោះស្វាមីត្រូវធ្វើការនៅរដ្ឋដែលឆ្ងាយ ១ខែមកផ្ទះបានតែ១សប្តាហ៍ប៉ុណ្ណោះ លើសពីនេះទៅទៀត រូបនាងក៏មានផ្ទៃពោះ ខ្លួនក៏មានជំងឺហឺតប្រចាំកាយ សូម្បីតែដល់ថ្ងៃឈឺពោះសម្រាលកូន ត្រូវបើកឡានទាំងឈឺពោះទៅពេទ្យតែម្នាក់ឯង ព្រោះស្វាមីមកមិនទាន់។

រីឯក្រោយសម្រាលកូនហើយនោះ សម្រាកនៅមន្ទីរពេទ្យបានតែ១អាទិត្យ ត្រូវត្រឡប់មកផ្ទះ មើលថែកូនប្រុសតូចតែម្នាក់ឯង ដាំបាយធ្វើម្ហូបសម្រាប់ផ្ទាល់ខ្លួន ខណៈរូបនាងជាស្ត្រីដែលសម្រាលកូនដោយសារវះកាត់ ហើយជាមនុស្សដែលប្រតិកម្មនឹងថ្នាំសាស្ត្រ ធ្វើឲ្យមុខរបួ.សឈឺខ្លាំង កម្លាំងកាយក៏គ្មាន កម្លាំងចិត្តក៏គ្មាន និយាយបណ្តើរធ្វើឲ្យរូបនាងអួលដើមកបណ្តើរ មិនសមណាជីវិតធ្លាក់ដល់ចំណុចនោះទាល់តែសោះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   អតីតពិធីការិនី គឹម លីហ្សា
   អតីតពិធីការិនី គឹម លីហ្សា
   អតីតពិធីការិនី គឹម លីហ្សា
   អតីតពិធីការិនី គឹម លីហ្សា
   អតីតពិធីការិនី គឹម លីហ្សា
   អតីតពិធីការិនី គឹម លីហ្សា
   អតីតពិធីការិនី គឹម លីហ្សា
   អតីតពិធីការិនី គឹម លីហ្សា
វីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...