ចិន៖ កាលពីល្ងាចថ្ងៃទី ១៣ ខែវិច្ឆិកា កន្លងទៅ កម្មវិធី រាត្រីសប្បុរសធម៌ Harper's Bazaar ត្រូវបានប្រារព្ធឡើង នៅទីក្រុងសៀងហៃ ដោយនៅក្នុងនោះ មានវត្តមានតារាល្បីៗក្នុងឧស្សាហកម្មកម្សាន្តជាច្រើន បានបង្ហាញខ្លួន នៅលើកម្រាលព្រំក្រហម យ៉ាងស្រស់សោភា គួរជាទីចាប់អារម្មណ៍។
ប៉ុន្តែរឿងដែលធ្វើឲ្យហ្វេនៗគ្រប់គ្នាកត់សម្គាល់យ៉ាងខ្លាំងនោះគឺ តារាស្រី Angelababy ដែលបានចេញមក ជាមួយនឹងតុបតែងខ្លួនក្នុងឈុតរ៉ូបពណ៌ស្រស់វែង រចនាម៉ូតលាយឡំផ្កាពណ៌ចម្រុះគ្នា និងបង្ហាញសម្រស់រូបរាងដ៏ទាក់ទាញ ថែមទៀតផង។
ប៉ុន្តែតាមរយៈរូបភាពមួយចំនួន តារាស្រី Angelababy ស្រាប់តែបង្ហាញឲ្យឃើញពីចំណុចធ្លាក់ចុះនៃសម្រស់ ព្រោះពេលនាងបានគ្រងឈុតដ៏ស្រស់ស្អាតមួយនេះ បែរជាលេចចេញនូវរូបរាងស្គមខ្លាំង ឃើញយ៉ាងច្បាស់ពីឆ្អឹងទ្រូង ដែលបានធ្វើឱ្យមហាជនជាច្រើន មានអារម្មណ៍ក្រៀមក្រំ និងខកចិត្តចំពោះការបង្ហាញសម្រស់លើកនេះ ខណៈដែលអ្នកមួយចំនួនទៀត ក៏បានបង្ហាញពី ការបារម្ភទៅលើសុខភាពរបស់នាង ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖