ខ្ចីលុយ៤ម៉ឺនរៀលផ្ដើមស្នេហ៍ G-devith និង ទេព បូព្រឹក្ស ស្រឡាញ់គ្នាដំបូងអញ្ចឹងសោះ (មានវីដេអូ) - TrueID

ខ្ចីលុយ៤ម៉ឺនរៀលផ្ដើមស្នេហ៍ G-devith និង ទេព បូព្រឹក្ស ស្រឡាញ់គ្នាដំបូងអញ្ចឹងសោះ (មានវីដេអូ)

January 29, 2023

កម្សាន្ត៖ ជាការពិតណាស់ គូស្នេហ៍តារាចម្រៀងដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងរង្វង់សិល្បៈរវាង លោក ងួន​ ចាន់ដេវីត និង អ្នកនាង ទេព បូព្រឹក្ស​ ទើបតែបានប្រារព្ធពិធីជប់លៀងបង្ហាញភេទកូនក្នុងផ្ទៃ កាលពីថ្ងៃទី២៧ ថ្មីៗកន្លងទៅនេះ ដែលត្រូវបានចូលរួមដោយតារាៗជាច្រើន និង Top Fan ដែលមានសំណាងផងដែរ។

  អ្នកនាង ទេព បូព្រឹក្
  អ្នកនាង ទេព បូព្រឹក្

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ម៉ាក់ៗចំណូលថ្មី ទេព បូព្រឹក្ស បានរំលឹកដល់គ្រាខ្លួននិង លោក ជី ដេវីត ស្គាល់គ្នាដំបូង ធ្វើឲ្យទស្សនិកជនស្រែកហ៊ោពេញកម្មវិធី។ នៅក្នុងនោះ តារាស្រីរូបនេះ បាននិយាយថា ខ្លួននិងតារារ៉េប ជី ដេវីត ស្គាល់គ្នាដំបូង ត្រូវខាងប្រុសខ្ចីលុយ៤ម៉ឺនរៀលភ្លាម។ 

   លោក ងួន​ចាន់ដេវីត និង អ្នកនាង ទេព បូព្រឹក្ស​ 
   លោក ងួន​ចាន់ដេវីត និង អ្នកនាង ទេព បូព្រឹក្ស​ 

ចំណែកឯ លោក ដេវីត មិនបង្អង់យូរក៏តបទៅវិញថា តាមពិតខ្លួនមិនចង់ខ្ចីលុយទេ ប៉ុន្ដែដោយសារតែចង់ភ្ជាប់និស្ស័យ ដើម្បីឲ្យពាក់ព័ន្ធនឹងគ្នា។ បន្ថែមពីនោះ ប៉ាៗវ័យក្មេងរូបនេះ ក៏បានទម្លាយថា បូព្រឹក្ស ដូចម្ដាយខ្លួនអញ្ចឹងស្គាល់ដំបូង ប្រដៅខ្លួនតែម្ដង ធ្វើឲ្យហ្វេនៗបានដឹងថាតាមពិតស្នេហារបស់ពួកគេផ្ដើមពីរឿងបែបនេះសោះ៕ 

សូមទស្សនាវីដេអូខាងក្រោម៖ 

@bosiba5 ឡើងគួអោយស្រលាញ់ខ្លាំងៗ👨‍👩‍👦 @Boprek Tep @G-DEVITH #ditway #gd #gdevith #ផ្ការីកគ្រប់រដូវ🌼♥️ #ditwayforever #tepboprek ♬ original sound - Bosiba
វីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...