ថៃ៖ ជាការពិតណាស់ ក្រោយពីបានផ្លាស់ប្រែខ្លួនមកមានសម្រស់ស្រស់ស្អាតរាងស្លីមមក Tak Bongkod នៅតែថែរក្សាខ្លួនឯងបានយ៉ាងល្អ ហើយក៏បានបង្ហើបទៅអ្នកគាំទ្រថា ដោយគ្រាន់តែនៅពេលអ្នកទំនេរអ្នកត្រូវតែហាត់ប្រាណឱ្យបានទៀងទាត់ បរិភោគផ្លែឈើនិងបន្លែដែលដាំដុះដោយខ្លួនឯង។ មិនថាពេលវេលាបានកន្លងផុតទៅយូរប៉ុណ្ណាទេ នោះអ្នកនៅតែស្រស់ស្អាតជានិច្ច។
យ៉ាងណាមិញ សម្រាប់តារាស្រី Tak Bongkod ឥឡូវនេះនាងបានក្លាយជានិមិត្តរូបនៃមនុស្សជំនាន់ថ្មី ដែលឧស្សាហ៍ព្យាយាមបន្ថែមទំនុកចិត្តជាមួយនឹងរូបសម្រស់ស្រស់ស្អាតសុខភាពល្អជាមួយនឹងការហាត់ប្រាណរួមទាំងរបបអាហារផងដែរ។ ក្នុងនោះ Bongkod ក៏បានបន្ថែមថារបបអាហារគឺជារឿងសំខាន់មួយផ្នែកធំដែល ធ្វើឲ្យអ្នកមានសុខភាពល្អនិងជួយរក្សាទម្ងន់ផងដែរ។
ដោយឡែក មុនពេលដែលនាងមានរាងស្អាតស្រស់ស្អាតដូចនេះ តារាស្រី Tak ក៏មានល្បិចសាមញ្ញៗ ដែលនាងតែងតែបង្ហោះតាមរយៈInstagram។ ដោយ គ្រប់ពេលវេលាមិនថាវាជាការធ្វើលំហាត់ប្រាណបែបណានោះទេត្រូវតែ ធ្វើឱ្យសមទៅតាមបែបបទ និង ធ្វ់ើចលនាសាច់ដុំទៀងទាត់។
មិនតែប៉ុណ្ណោះនាង ក៏បានបន្តទៀតថា ចលនាពិសេសៗដូចជា Pilates ដែលនៅខាងក្រៅនឹងប្រើកម្លាំង នៅតែត្រូវការការហ្វឹកហាត់ទៀងទាត់រហូតដល់អ្នកមានសាច់ដុំរឹងមាំចង្កេះរាងស្ដើងសមាមាត្រនឹងគ្នា ។ ដោយសារតែការបង្កនេះបន្ថែមពីលើការផ្តល់ភាពរឹងមាំ ក៏ជួយបន្ធូរអារម្មណ៍ឱ្យមើលទៅស្រស់ថ្លាផងដែរ ។
ជាចុងក្រោយ Tak Bongkod បានបញ្ជាក់សារជាថ្មី គឺត្រូវជ្រើសរើសទទួលទានអាហារស្អាតនិងមានសុខភាពល្អដែលជួយក្នុងការរំលាយអាហារបានទៀងទាត់៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ sanook