ធ្លាប់តែឃេីញដេីរម៉ូត​! Miss grand កម្ពុជា​ ២០១៩​ ដេត​ ស្រីនាដ​ ក៏ចេះច្រៀងបានយ៉ាងពីរោះ​ (មានវីដេអូ​)​ - TrueID

ធ្លាប់តែឃេីញដេីរម៉ូត​! Miss grand កម្ពុជា​ ២០១៩​ ដេត​ ស្រីនាដ​ ក៏ចេះច្រៀងបានយ៉ាងពីរោះ​ (មានវីដេអូ​)​

July 9, 2021

ភ្នំពេញ៖ ក្រោយបញ្ចប់ការប្រគួត និងបានទទួលពានរង្វាន់ក្នុងកម្មវិធី Miss Grand Cambodia កាលពីឆ្នាំ ២០១៩កន្លងទៅ យើងឃើញថាកញ្ញា ដេត ស្រីនាដ ក៏កំពុងមានឈ្មោះបោះសម្លេង ក្នុងវិស័យសិល្បៈខ្លាំងណាស់ដែរ ពិសេសមហាជនក៏មានការពេញចិត្ត និងគាំទ្រនាងកាន់តែច្រើន ព្រោះតារាស្រីរូបនេះ ទើបតែមានអាយុក្មេងខ្ចីពិតមែន តែនាងពិតជាមានទេពកោសល្យ សមត្ថភាពពូកែ និងមានសម្រស់ក៏ស្អាតខ្លាំង។

ទន្ទឹមនឹងនេះ ដេត ស្រីនាដ មិនត្រឹមតែស្អាត ឆ្លាត និងពូកែខាងវិស័យដើរម៉ូតតែមួយមុខប៉ុណ្ណោះទេ ផ្ទុយទៅវិញ បើងាកមកមើលវីដេអូមួយ ដែលនាងទើបតែបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ ដោយនាងបានធ្វើការបកស្រាយនូវបទចម្រៀងមរតកដើម គឺបទ «លួចស្នេហ៍ដួងច័ន្ទ» យើងឃើញថា ស្រីនាដ ក៏បានអាចច្រៀងបានយ៉ាងផ្អែមល្ហែម ស្ដាប់ទៅពីរោះលន្លង់លន្លោច មិនចាញ់តារាចម្រៀងអាជីពនោះឡើយ។

ជាមួយគ្នានេះ តាមរយៈវីដេអូមួយនោះ នៅពេលដែលហ្វេនៗ និងអ្នកនិយមលេងបណ្ដាញសង្គមឃើញហើយ ក៏បានសរសើរពីតារាស្រីរូបនេះជាច្រើនផងដែរ៕

ចង់ជ្រាប់ច្បាស់ ទស្សនាវីដេអូខាងក្រោម៖

ដេត ស្រីនាដ
ដេត ស្រីនាដ
ដេត ស្រីនាដ
ដេត ស្រីនាដ
ដេត ស្រីនាដ
ដេត ស្រីនាដ
ដេត ស្រីនាដ
ដេត ស្រីនាដ
ទាក់ទងជាមួយ:
តារាខ្មែរវីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...