ឡេីងគួរឲ្យស្រលាញ់​ ឱក ​សុគន្ធកញ្ញា​ កាលពីអាយុ១៧ឆ្នាំអត្តចរិតមិនប្រែ(មានវីដេអូ) - TrueID

ឡេីងគួរឲ្យស្រលាញ់​ ឱក ​សុគន្ធកញ្ញា​ កាលពីអាយុ១៧ឆ្នាំអត្តចរិតមិនប្រែ(មានវីដេអូ)

June 21, 2022

ភ្នំពេញ៖ កំពូលតារាសម្រៀងស្រី អ្នកនាង​ ឱក សុគ្ធកញ្ញា ជាតារាសម្រៀងស្រីដែលមានទឹកដមសំនៀងពីរោះ រាល់បទចម្រៀងរបស់តារាស្រីរូបនេះ ចេញមកម្ដងៗ មានការគាំទ្រច្រើនមិនចេះតិចនាក់នោះទេ។ មិនត្រឹមតែមានសម្លេងពីរោះនោះទេ តែរាល់ស្ទាយ៍តែងខ្លួន ប៉ុន្មានឆ្នាំចុងក្រោយមកនេះ ឃើញថា ពិតជាលេចធ្លោទាក់ភ្នែកខ្លាំងតែម្ដង។  

យ៉ាងណាមិញ​ សម្រាប់ហ្វេនៗជាអ្នកគាំទ្រតារាស្រីរូបនេះប្រាកដជាបានដឹងច្បាស់ហើយថា អាយដលមួយរូបនេះគឺមានឈាមជ័រជាអ្នកសិល្បៈ ហើយរូបអ្នកនាងផ្ទាល់ក៏បានចូលខ្លួនក្នុងវិស័យសិល្បៈនេះតាំងពីកុមារភាពមកម្ល៉េះ។ 

ជាក់ស្ដែង ថ្មីៗនេះមានអ្នកគាំទ្រជាច្រើនបានផ្ទុះការចាប់អារម្មណ៍សារជាថ្មីជាមួយនឹងឃ្លីបវីដេអូចាស់មួយ កាលពីអ្នកនាង​ ឱក សុគ្ធកញ្ញា ស្ថិតក្នុងវ័១៧ឆ្នាំ បានធ្វើការឡើងបកស្រាយចម្រៀង ថែមទាំងបង្ហាញកាយវិការ សម្តីសម្តៅទន់ភ្លន់និងគួរឲ្យស្រលាញ់មែនទែន ក្នុងពេលសម្ភាសន៍ជាមួយនឹងពិធីករពិការិនី ដែលមានអ្នកនាង ចន ច័ន្ទលក្ខិណា ផងនោះ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ឱក សុគ្ធកញ្ញា
ឱក សុគ្ធកញ្ញា
ឱក សុគ្ធកញ្ញា
ឱក សុគ្ធកញ្ញា
ឱក សុគ្ធកញ្ញា
ឱក សុគ្ធកញ្ញា
ឱក សុគ្ធកញ្ញា
ឱក សុគ្ធកញ្ញា
ឱក សុគ្ធកញ្ញា
ឱក សុគ្ធកញ្ញា
ទាក់ទងជាមួយ:
តារាខ្មែរ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...