កម្សាន្ត៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលសិល្បករ សិល្បៈការិនីល្បីៗ បានសម្រេចចិត្តរៀបការជាមួយមនុស្សដែលខ្លួនស្រលាញ់ ដើម្បីសាងជីវិតគ្រួសារ។ ពិតណាស់ បន្ទាប់ពីរៀបការរួច គេឃើញមានតារាប្រុសស្រីជាច្រើន បង្ហោះរូបភាពជាគូមើលទៅផ្អែមល្ហែម និងមានសុភមង្គលខ្លាំង។
ជាមួយគ្នានេះដែរ ទន្ទឹមនឹងមានតារាជាច្រើនឧស្សាហ៍បង្ហាញពីសេចក្ដីសុខក្នុងគ្រួសារ ក៏មានតារាមួយចំនួនតូចក៏មិនសូវបង្ហាញពីជីវិតឯកជនក្នុងគ្រួសារជាសាធារណៈ ដោយសារ ភាគីខាងដៃគូ មិនជានិយមចូលចិត្តថតរូបផងនោះ។ ក្នុងនោះដែរ បើទោះបីតារាមួយចំនួនតូច មិនចូលចិត្តបង្អួតជីវិតគ្រួសារលើបណ្ដាញសង្គម ប៉ុន្តែក្ដីសុខក្នុងគ្រួសារក៏មិនចាញ់តារាផ្សេងៗឡើយ។
តួយ៉ាង បើងាកមកមើលពីតារាស្រីទាំងពីររូប ដែលមានដូចជា កំពូលតារាចម្រៀងអ្នកនាង សុគន្ធ និសា និងពិធីការិនីអ្នកនាង កែវ សីហា គេដឹងថាអ្នកទាំងពីរ មិនសូវថតរូប ឬបង្ហោះជាមួយស្វាមីឡើយ។ ដោយយូរៗម្ដងទើបមានរូបភាពជាមួយស្វាមី ក៏ព្រោះតែប្ដីនាងរវល់ជាមួយការងារ និងជាបុគ្គលដែលមិនចូលចិត្តថតរូបបង្ហោះលើបណ្ដាញសង្គមផងដែរ។ ម្យ៉ាងវិញទៀត ទោះបីស្វាមី អ្នកទាំងពីរ មិនសូវចូលចិត្តថតរូប តែក៏បានផ្ដល់ក្ដីសុខ និងស្នាមញញឹមជូនចំពោះប្រពន្ធជានិច្ច៕
សូមទស្សនារូបភាពខាងក្រោម៖