ឆ្លងឆ្នាំ ២០២៣ ភ្ញៀវទេសចរ ២ លាននាក់ បានធ្វើដំណើរឆ្លងឆ្នាំសកល ដើរលេង២ថ្ងៃនេះ! - TrueID

ឆ្លងឆ្នាំ ២០២៣ ភ្ញៀវទេសចរ ២ លាននាក់ បានធ្វើដំណើរឆ្លងឆ្នាំសកល ដើរលេង២ថ្ងៃនេះ!

January 2, 2023

ភ្នំពេញ៖ តាមផេកជាផ្លូវការរបស់ក្រសួងទេសចរណ៍ បានចេញផ្សាយតួលេខ នៅទូទាំងប្រទេស ដែលទទួលបានភ្ញៀវសរុបប្រមាណ ២,០២២,៩២០នាក់ ក្នុងនោះភ្ញៀវជាតិ២,០០៦,១១៧នាក់ និងភ្ញៀវបរទេស១៦,៨០៣នាក់។

ជាក់ស្តែង តាមរយៈតួលេខនផះ គោលដៅទេសចរណ៍សំខាន់ ៗ មួយចំនួន រួមមាន៖ រាជធានីភ្នំពេញ ៤៥៥,៨៣២នាក់ ខេត្តព្រះសីហនុ ៣៣៨,៥៥២នាក់ ខេត្តសៀមរាប ៣៣៧,៧៦៩នាក់ ខេត្តកំពត ៣៣០,៦៥៩នាក់ ខេត្តបាត់ដំបង ១៥៨,១១០នាក់ ខេត្តកែប ៨៨,៣៥៦នាក់ ខេត្តត្បូងឃ្មុំ ៨៤,៦៨៣នាក់ ខេត្តនិងកំពង់ចាម ៧៦,៩០១នាក់។

ទៀតសោតតួលេខខាងលើមានការកើនឡើង ៧៦.៦៥% ធៀបនឹងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២២។ ចំពោះរាជធានីភ្នំពេញមានប្រជាពលរដ្ឋប្រមាណជាង ៤៥ ម៉ឺននាក់ បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ដូចជានៅតំបន់កោះពេជ្រ មាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វារ តំបន់វិមានឈ្នះឈ្នះ ពហុកីឡដ្ឋានមេរតកតេជោជាដើម។

មិនត្រឹមតែប៉ុណ្ណោះ គោលដៅទេសចរណ៍នានាទូទាំងប្រទេសសុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរយ៉ាងផុសផុល។ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និងបឹងហ្កាឡូ ត្រូវបានភ្ញៀវកក់ស្ទើរពេញ១០០%។ ដោយឡែក ប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសយកការជួបជុំនៅតាមគេហដ្ឋាន (ហូបចុក ច្រៀងកម្សាន្តជាលក្ខណៈគ្រួសារ និងមិត្តភក្តិ)។ ខ្លះទៀតបានចេញទៅដើរកម្សាន្ត និងជួបជុំឆ្លងឆ្នាំនៅតាមភោជនីយដ្ឋាន កន្លែងកម្សាន្តមនុស្សពេញវ័យ និង Sky Bar ជាដើម៕

ប្រភព៖ ក្រសួងទេសចរណ៍

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...