បរទេស៖ ក្រុម Red Velvet ដែលមានសមាជិកទាំងអស់៥នាក់ សុទ្ធសឹងតែជាតារាក្នុងចិត្តរបស់ទស្សនិកជនគ្រប់គ្នានោះត្រូវបានផលិតកម្មយក្សកូរ៉េ SM Entertainment បានប្រកាសប្រាប់ទៅកាន់សាធារណជនថា ក្រុមតារានារីនេះ នឹងវិលត្រឡប់មកនារដូវក្ដៅនេះ ក្នុងខែសីហាខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា ក្រុមនារី Red Velvet នេះផងដែរ បានចេញបទចម្រៀងនិងអាល់ប៊ុមចុងក្រោយដែលមានឈ្មោះថា Psycho និង The ReVe Festival - Finale' នៅចុងខែធ្នូ កាលពីឆ្នាំ២០១៩។
មិនតែប៉ុណ្ណោះការត្រឡប់មកវិញនេះ គឺជាការត្រឡប់មកសិល្បៈវិញជាលើកដំបូងបន្ទាប់ពីសមាជិកដែលបានរងរបួសក្នុងការសម្ដែងសមរបស់កម្មវិធី 2019 'SBS Gayo Daejeon' ផងដែរ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖