បើកបង្ហាញភ្លាម គូស្នេហ៍បរទេស Song Joong Ki ត្រូវគេចាប់អារម្មណ៍ពីប្រវត្តិមិនធម្មតា បែបនេះ - TrueID

បើកបង្ហាញភ្លាម គូស្នេហ៍បរទេស Song Joong Ki ត្រូវគេចាប់អារម្មណ៍ពីប្រវត្តិមិនធម្មតា បែបនេះ

December 27, 2022

បរទេស៖ កាលពីថ្ងៃទី ២៦ ខែធ្នូ កន្លងទៅនេះ យោងតាម កាសែត Osen និងប្រព័ន្ធផ្សព្វផ្សាយកូរ៉េជាច្រើន បានរាយការណ៍ពីអត្តសញ្ញាណមិត្តស្រី របស់ តារាសម្ដែង លោក Song Joong Ki ដែលត្រូវបានគេដឹងថា នាងគឺតារាសម្តែង Katy Louise Saunders កើតនៅឆ្នាំ ១៩៨៤ មកពីប្រទេសអង់គ្លេស។

ដោយឡែក ក្រោយពីបានបើកបង្ហាញបែបនេះ គូស្នេហ៍ថ្មីរបស់ លោក Song Joong Ki ត្រូវបានហ្វេនៗចាប់អារម្មណ៍ភ្លាមៗ ជាពិសេស ទៅលើប្រវត្តិរូប និងអាជីពរបស់នាង តែម្ដង។ ក្នុងនោះដែរ តាមរយៈ ប្រភព ​​Osen បានបង្ហាញថា នាង Katy Louise Saunders មានឪពុកជាជនជាតិអង់គ្លេស និងម្តាយជាជនជាតិកូឡុំប៊ី។ ហើយ នាងក៏បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Bocconi ។

លើសពីនេះ Katy Louise Saunders ថែមទាំងបានធ្វើការ ជាគ្រូបង្រៀនភាសាអង់គ្លេស បន្ទាប់ពីសម្រាកពីការសម្តែង។ តារាស្រីរូបនេះ បានចាប់ផ្តើមអាជីពជាតារាម៉ូដែល ហើយនិងបានចាប់ផ្តើមអាជីពសម្តែងរបស់នាង ក្នុងឆ្នាំ ២០០២ តាមរយៈខ្សែភាពយន្តមួយ ដោយអ្នកដឹកនាំរឿងជាជនជាតិអ៊ីតាលី។

ម៉្យាងវិញទៀត ក្នុងឆ្នាំ ២០០៤ នាង Katy Louise Saunders ក៏មានភាពល្បីល្បាញ ដោយសារតួនាទីរបស់នាងជា Valentina នៅក្នុងខ្សែភាពយន្តរបស់ Giovanni Veronesi មានចំណងជើងថា «What will be of us» ។ មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏បានបន្តចូលរួមក្នុងខ្សែភាពយន្តនិងរឿងភាគទូរទស្សន៍ប្រហែល ២០ ទៀតផងដែរ រហូតមកត្រឹមឆ្នាំ ២០១៨ នាងក៏បានឈប់អាជីពសម្ដែងរបស់ខ្លួន។

គួររំឮកផងដែរថា កាលពីមុននេះ នៅពេលទទួលបានពានរង្វាន់ Daesang ក្នុងកម្មវិធី Apan Star Awards ដែលប្រារព្ធឡើងកាលពីថ្ងៃទី ២៩ ខែកញ្ញា តារាប្រុស លោក Song Joong Ki ក៏បានរៀបរាប់ពីមិត្តស្រីរបស់ខ្លួន នៅក្នុងសុន្ទរកថា ថ្លែងអរគុណ ។ ហើយបច្ចុប្បន្ន​នេះ ព័ត៌មាន​អំពី​តារា​សម្ដែងប្រុសរូបនេះ និង​មិត្ត​ស្រី​ ក៏​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សាធារណជនជាច្រើន ផងដែរ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖

Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Katy Louise Saunders 
Katy Louise Saunders 
Katy Louise Saunders 
Katy Louise Saunders 
Katy Louise Saunders 
Katy Louise Saunders 
Katy Louise Saunders 
Katy Louise Saunders 
Katy Louise Saunders 
Katy Louise Saunders 
Katy Louise Saunders 
Katy Louise Saunders 
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...