Jang Nara បង្ហាញរូបថតក្នុងអាពាហ៍ពិពាហ៍បន្ថែម ធ្វើឲ្យគ្រប់គ្នាមិនជឿថានាងអាយុខ្ទង់ ៤០ឆ្នាំ - TrueID

Jang Nara បង្ហាញរូបថតក្នុងអាពាហ៍ពិពាហ៍បន្ថែម ធ្វើឲ្យគ្រប់គ្នាមិនជឿថានាងអាយុខ្ទង់ ៤០ឆ្នាំ

July 9, 2022

កម្សាន្ត ÷ រូបថតជាច្រើនសន្លឹករបស់ Jang Nara ត្រូវបានបង្ហោះនៅលើ Instagram របស់សិល្បករតុបតែងមុខសម្រាប់កូនក្រមុំ ក្នុងថ្ងៃធំរបស់នាង ជាពិសេស រូបថតទាំងនោះ បានបង្ហាញឲ្យឃើញ Jang Nara ស្លៀកឈុតអាពាហ៍ពិពាហ៍សូត្រ Mikado។ 

ក្នុងនោះ តារា​ស្រី​រូប​នេះ​ក៏​បាន​ជ្រើស​រើស​កាត់​ម៉ូតត្រង់ក​ រាង​ការ៉េ និង​ចង​សក់​ធ្វើ​ឱ្យ​មាន​ភាព​ស្រស់​ស្អាត ខណៈពេលដែលរ៉ូបសូត្រ Mikado ភាគច្រើនត្រូវបានកូនក្រមុំសរទរដូវ និងរដូវរងា កាត់ម៉ូតត្រង់ករាងការ៉េ នៅក្នុងរ៉ូបអាពាហ៍ពិពាហ៍របស់ Jang Nara សាកសមនឹងរដូវក្តៅ ដែលបង្ហាញពីភាពស៊ិចស៊ីរបស់តារាស្រីរូបនេះ។ 

លើសពីនេះ ជំនួសឱ្យការជ្រើសរើសការតុបតែងមុខបែប Smokey ដ៏ពេញនិយមសម្រាប់ពិធីសំខាន់របស់នាង ចាង ណារ៉ា បានជ្រើសរើសការតុបតែងមុខបែបធម្មជាតិជាមួយនឹងពន្លឺ និងតម្លាភាពជាងមុន ដែលការ​តុបតែង​មុខ​នេះ​បាន​ធ្វើ​ឱ្យ​ស្បែក​របស់ Jang Nara មើល​ទៅ​រលោង គ្មាន​ស្នាម​ជាំ និង​ភ្លឺ​រលោង ខណៈ​ចិញ្ចើម​កោង​គូស​បញ្ជាក់​ពី​ទម្រង់​មុខ​ដ៏​ស្រស់​ស្អាត​របស់​នាង និងមានរូបរាងក្មេងជាងវ័យ ទោះបីជាឈានចូលវ័យ ៤០ ឆ្នាំក៏ដោយ៕

ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ÷

Jang Nara
Jang Nara
Jang Nara
Jang Nara
Jang Nara
Jang Nara
Jang Nara
Jang Nara

ប្រភព: Kbizoom 

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...