កូវីដនៅកូរ៉េកាន់តែខ្លាំង រហូតឆ្លងដល់តារាKpop ប៉ុន្មានដួងនេះទៀត - TrueID

កូវីដនៅកូរ៉េកាន់តែខ្លាំង រហូតឆ្លងដល់តារាKpop ប៉ុន្មានដួងនេះទៀត

July 16, 2021

កូរ៉េខាងត្បូង៖ យោងតាមសារព័ត៌មាន Korea Times រលកនៃការរាតត្បាតលើកទី ៤ នៅក្នុងប្រទេសកូរ៉េប៉ះពាល់ដល់វិស័យជាច្រើន។ ក្នុងនោះផងដែរ ឧស្សាហកម្ម Kpop កំពុងប្រឈមមុខនឹងការលំបាកនៅពេលដែលតារាកាន់តែច្រើនឡើងៗ បានឆ្លងមេរោគ Covid-19 ។

យ៉ាងណាមិញ នៅថ្ងៃទី ១៦ ខែកក្កដាសារព័ត៌មាន Mydaily បានរាយការណ៍ថាតារាបង្ហាញម៉ូត Han Hye Jin បានធ្វើតេស្ត៍វិជ្ជមាន Covid-19 នាងត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺនេះបន្ទាប់ពីសមាជិកនៃកម្មវិធី Dating of Leaders បានធ្វើតេស្តវិជ្ជមានសម្រាប់ Covid-19 ។ពោល បច្ចុប្បន្នកម្មវិធីបានឈប់ថត ហើយបុគ្គលិកទាំងអស់ត្រូវធ្វើតេស្តនិងពិនិត្យសុខភាពរបស់ពួកគេរៀងៗខ្លួន។

Han Hye Jin
Han Hye Jin

មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្ងៃទី ១៣ ខែកក្កដាផលិតកម្ម YG Entertainment បានប្រកាសថា Doyoung នៃក្រុម TREASURE មានភាពវិជ្ជមានCovid-19ផងដែរ ដោយឡែក សមាជិកផ្សេងទៀតសុទ្ធតែអវិជ្ជមាន ប៉ុន្តែពួកគេបន្តនៅផ្ទះដម្បីតាមដានសុខភាពបន្ថែម។

Doyoung
Doyoung

លើសពីនេះ ប៉ុន្មានម៉ោងមុននេះតារាចម្រៀង Seo In Young ក៏បានប្រកាសថានាងមាន Covid-19 មិនត្រឹមតែប៉ុណ្ណឹង នៅថ្ងៃទី ១០ ខែកក្កដា KQ Entertaiment បាននិយាយថាក្រុម ATEEZ  បានបញ្ឈប់សកម្មភាពជាបណ្តោះអាសន្នបន្ទាប់ពីសមាជិក លោក San បានឆ្លងមេរោគCovid-19៕

San
San
 Seo In Young
 Seo In Young

ប្រភព៖ zingnews

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...