ភ្នំពេញ៖ ពិតណាស់ កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រីអ្នកនាង ពេជ្រ សូលីកា និងអតីតស្វាមី បានធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ខណៈអ្នកទាំងពីរ បានប្រកាសចែកផ្លូវគ្នា។ ក្រោយបង្ហើបដំណឹងនេះ មានហ្វេនជាច្រើនសោកស្ដាយជំនួស ដែលកន្លងមកធ្លាប់តែផ្អែមល្ហែម ប៉ុន្តែក៏ត្រូវមកបែកគ្នាទៅវិញដូច្នេះ។
យ៉ាងណាមិញ ក្រោយចែកផ្លូវគ្នាជាមួយអតីតស្វាមី បានមួយរយៈ ថ្មីៗនេះ អ្នកមេម៉ាយកូន១រូបនេះ បានបង្ហោះរូបគូជាមួយបុរសលាក់មុខម្នាក់ នៅក្នុងស្តូរីអ៊ីនស្តាក្រាមរបស់ខ្លួន។ ដោយរូបភាពទាំងនោះ មើលទៅនាង និងបុរសម្នាក់នោះ ពិតជាស្និទ្ធស្នាលនឹងគ្នា ហើយស្វីតតែម្ដង។
ជាក់ស្ដែង ទន្ទឹមនឹងបង្ហោះរូបភាពស្វីតៗបែបគូស្នេហ៍ជាច្រើនសន្លឹកជាមួយបុរសដែលអ្នកនាង ពេជ្រ សូលីកា បង្ហាញតែរាង និងក្រោយខ្នងនោះ តារារូបនេះក៏បានពោលពាក្យនិយាយបន្ថែមដូច្នះថា៖
សូមទស្សនារូបភាពខាងក្រោម៖