កម្សាន្ត ៖ ក្រុមKpopភាគច្រើនមានសមាជិកច្បង ឬអាយុច្រើនជាងគេជាអ្នកដឹកនាំ ឬក្នុងករណីខ្លះអ្នកដែលហ្វឹកហាត់យូរជាងនេះ ឬដោយសារហេតុផលផ្សេងទៀត ប៉ុន្តែអ្វីដែលកម្របំផុតនោះគឺថាសមាជិកដែលមានអាយុតិចជាងគេរបស់ក្រុម ត្រូវបានគេធ្វើជាមេដឹកនាំក្រុម។
បន្ទាប់មក ក្រុមដែលមានកូនពៅដឹកនាំពួកគេ ហើយតំណាងក្រុមមាននៅគ្រប់ទីកន្លែង ហើយរឿងនេះមិនបានកើតឡើងច្រើនដងទេ ព្រោះពិតជាកម្រនឹងមានក្រុមដែល មាន Maknae ឬសមាជិកកូនពៅជាមេក្រុម ដោយសារតែអាចធ្វើឲ្យអ្នកគាំទ្រគិតថា សមាជិកដែលអាយុតិចមានបទពិសោធន៍តិច ខ្វះភាពជាអ្នកដឹកនាំ។
ខាងក្រោមនេះ ជាក្រុម Kpop ដែលមានសមាជិកអាយុតិចជាងគេជាអ្នកដឹកនាំ ៖
១. Seo Taiji មេក្រុម Boys
Seo Taiji ដែលបានដឹកនាំ សម្រាប់ក្រុមដែលមានសកម្មភាពពីឆ្នាំ ១៩៩២ ដល់ ១៩៩៦ ហើយជាអ្នកត្រួសត្រាយផ្លូវនៃឧស្សាហកម្ម Kpop តារាប្រុសរូបនេះកើតនៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ១៩៧២ ធ្វើឲ្យ Seo Taiji គឺជា maknae និងជាអ្នកដឹកនាំក្រុមដែរ។
២. CL មេក្រុម 2NE1
អតីតសមាជិក Minzy គឺជា maknae នៃក្រុម 2NE1 ប៉ុន្តែបន្ទាប់ពីនាងចាកចេញ CL បានក្លាយជាសមាជិក្មេងជាងគេ នាងកើតនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ១៩៩១ ហើយបានក្លាយជាអ្នកដឹកនាំតាំងពីក្រុមដំបូងមកម្ល៉េះ។
៣. Seungyoon មេក្រុម WINNER
Kang Seung Yoon ឬតាមឈ្មោះលើឆាករបស់លោកគឺ Yoon កើតនៅថ្ងៃទី ២១ ខែមករា ឆ្នាំ ១៩៩៤ អតីតសមាជិក Nam Taehyun គឺជា maknae ប៉ុន្តែបន្ទាប់ពីការចាកចេញរបស់លោក Yoon បានក្លាយជាសមាជិកក្មេងជាងគេក្នុងក្រុម ហើយក្នុងអំឡុងពេលរបស់ពួកគេ នៅក្នុងកម្មវិធីប្រលង «WIN: Who Is Next' Mino» គឺជាអ្នកដឹកនាំក្រុម WINNER ប៉ុន្តែបន្ទាប់ពីមានរបួសកជើង Seungyoon ត្រូវបានប្តូរមកជំនួសបណ្តោះអាសន្ន ហើយក៏នៅតែបន្តបែបនោះ។
៤. Woolim មេក្រុម Playback
កើតនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ១៩៩៦ Hwang Woo-Lim គឺជាអ្នកដឹកនាំក្រុម ហើយជា maknae នៅពេលដែលពួកគេបានបង្ហាញខ្លួននៅក្នុងឆ្នាំ ២០១៥ ហើយសមាជិកថ្មី Eunjin កើតក្នុងឆ្នាំ ១៩៩៧ ត្រូវបានបញ្ចូលទៅក្នុងក្រុមក្នុងឆ្នាំ ២០១៧ ដែលធ្វើអោយនាងក្លាយជា maknae ថ្មី។
៥. Jookyung មេក្រុម MyB
មុនពេលសមាជិកម្នាក់ទៀត Hayoon ដែលកើតនៅឆ្នាំ១៩៩៨ ត្រូវបានណែនាំ Jookyung គឺជាអ្នកដឹកនាំក្មេងជាងគេរបស់ក្រុម នាងកើតនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ១៩៩៧។
៦.Seohyun មេក្រុម TTS
ទោះបីជា Taeyeon ជាអ្នកដឹកនាំក្រុម Girls' Generation ក៏ដោយ តែ Seohyun កើតនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៩១ គឺជាអ្នកដឹកនាំក្រុមរងរបស់ពួកគេ TTS ហើយ Taeyeon បាននិយាយថានាង និង Tiffany បានជ្រើសរើស maknae របស់ពួកគេដើម្បីដឹកនាំក្រុម ពិតជាមិនអីទេ៕
ប្រភព : Allkpop