ទីបំំផុត YG ទម្លាយក្រុមចម្រៀងនារីថ្មី ក្រោយក្រុមចាស់របស់ខ្លួន ចេញស្ទើរទាំងអស់ - TrueID

ទីបំំផុត YG ទម្លាយក្រុមចម្រៀងនារីថ្មី ក្រោយក្រុមចាស់របស់ខ្លួន ចេញស្ទើរទាំងអស់

December 30, 2022

កូរ៉េខាងត្បូង៖ ផលិតកម្ម YG Entertainment បាន​បញ្ចេញរូបភាពផ្ទាំងក្រហម ដ៏​អាថ៌កំបាំង​មួយ​ជាមួយ​នឹង​ពាក្យ «Next Movement» ដែល​បង្ហាញ​ពី​អ្វី​ដែល​ថ្មី និង​ចេញ​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ។

យោងតាមរូបភាព Teaser «Next Movement» របស់ YGE នឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែមករា វេលាម៉ោង ១២ AM ម៉ោងក្នុងស្រុក។ ជាមួយផែនការគម្រោងថ្មីនេះ​ហាក់​ដូច​ជា​ផ្តោត​ជុំវិញ​ក្មេងស្រី​ប្រាំពីរ​នាក់ ដែល​អត្តសញ្ញាណ​របស់​ពួកគេ​បច្ចុប្បន្ន​នៅតែ​លាក់​ ដោយ​មើលឃើញ​តែ​ក្នុង​ទម្រង់​នៃ​រូបភាព​ស្រមោលប៉ុណ្ណោះក្នុងរូបភាពដែលបានបញ្ចេញ។

ទន្ទឹមនឹងនេះដែរ ពាក្យចចាមអារ៉ាមដែលថា YG Entertainment នឹងបង្ហាញក្រុមចម្រៀងស្រីថ្មី ដែលអ្នកគាំទ្រជាច្រើនស្គាល់ថាជា «Baby Monsters» បានចាប់ផ្តើមលេចចេញនៅចុងឆ្នាំ ២០១៩ ហើយការប្រកាសបានធ្វើឲ្យអ្នកគាំទ្រមានការសប្បាយចិត្ត ជាមួយដំណឹងមួយនេះ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...