សមាជិក៣រូបរបស់ Girls' Generation បានរំលឹកពីរឿងអតីតកាលមួយ កាលពី១៤ឆ្នាំមុន (មានវីដេអូ) - TrueID

សមាជិក៣រូបរបស់ Girls' Generation បានរំលឹកពីរឿងអតីតកាលមួយ កាលពី១៤ឆ្នាំមុន (មានវីដេអូ)

May 6, 2021

កូរ៉េខាងត្បូង៖ សមាជិក៣រូបរបស់ Legendary girl group នៃផលិតកម្ម SM (Girls' Generation) បាននិយាយពីរឿងដ៏អស់សំណើចមួយ កាលពី១៤ឆ្នាំមុន ទាក់ទងនឹងការច្រៀងរបស់ Yuri នៅក្នុងកម្មវិធីមួយ។

សមាជិក៣រូបរបស់ Legendary girl group
សមាជិក៣រូបរបស់ Legendary girl group

នៅក្នុងកម្មវិធីមួយរបស់កូរ៉េ ដែលមានចំណងជើងថា "Amazing Saturday" ដែលមាន Hyoyeon និង Yuri ជាភ្ញៀវកិត្តិយស ក៏ដូចជាសមាជិកមួយទៀត (Taeyeon) ជាពិធីការិនី។ នៅក្នុងវគ្គមួយ ក្នុងកម្មវិធីនោះផងដែរ មានពីធីករម្នាក់បានសួរទៅកាន់ Yuri ថា "តើនាងមានការចងចាំល្អដែរឬទេ នៅក្នុងបទចម្រៀង ឬក៏ការសរសេរទុកនូវបទចម្រៀងនោះ?" ក្នុងនោះផងដែរ Yuri ក៏បានតបទៅវិញថា÷ "ខ្ញុំ និង Hyoyeon គឺជាសមាជិកពីរូបដែលមិនសូវចងចាំទំនុកច្រៀងប៉ុន្មានទេ ភាគច្រើនគឺពួកយើងព្យាយាមផ្តោតអារម្មណ៍ទៅលើបទចម្រៀងវិញ"។ បន្ទាប់ឮដូច្នេះហើយ សមាជិកម្នាក់របស់ Shinee (Key) ក៏បានចងចាំនូវរឿងមួយរបស់ Yuri នៅពេលដែលនាងភ្លេចទំនុកច្រៀង ដោយពេលនោះ Yuri ដល់វគ្គដែលខ្លួនត្រូវច្រៀង តែនាងបានគ្រហឹមតិចៗតាមភ្លេងទៅវិញ។ 

សម្រាប់វីដេអូនោះផងដែរ ត្រូវបានគេចែកចាយក្នុងបណ្តាញសង្គម ដោយធ្វើឱ្យអ្នកគាំទ្ររបស់ Girls' Generation មានការអស់សំណើចខ្លាំងណាស់៕

សូមទស្សនាវីដេអូ÷
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...