ថៃ៖ អាចនិយាយបានថា គឺជាពិធីមង្គលការដ៏កក់ក្តៅមួយ សម្រាប់ តារាសម្ដែង Weir Sukolwat និងភរិយា ដែលបានរៀបចំយ៉ាងស្រស់ស្អាត មានទាំងការចូលរួមពីគ្រួសារទាំងពីរ ក៏ដូចជា មិត្តភក្តិជិតស្និទ្ធដែលបានមកចូលរួមអបអរសាទរ ក្នុងពិសេស របស់អ្នកទាំងពីរ ផងដែរ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ នៅក្នុងពិធីមង្គលការ Weir និងភរិយា Vicky ក៏បានបើកបង្ហាញ នៅក្នុងបទសម្ភាសន៍ អំពីរឿងរ៉ាវ ដែលពួកគេជួបគ្នា រហូតដល់បានសាងទំនាក់ទំនងស្នេហា និងឈានដល់ការរៀបការ ទៀតផង។
ជាពិសេស តាមរយៈការបើកបង្ហាញក្នុងបទសម្ភាសន៍ បានឲ្យដឹងថា គូស្វាមីភរិយាថ្មីគូនេះ បានលាតត្រដាង អំពីរផ្លូវស្នេហ៍ដែលពួកគេបានជួបដំបូង កាលពី ៤ ទៅ ៥ ឆ្នាំមុន ដែលផ្តើមចេញ ពីមិត្តភក្តិជិតស្និទ្ធរហូតក្លាយជាដៃគូជីវិត និងបានរៀបចំពិធីមង្គលការយ៉ាងរីករាយបែបនេះ ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖