ប្រពន្ធណាមិនរំភើប! ម៉ូនិច ស្រក់ទឹកភ្នែក ក្រោយស្វាមីធ្វើរឿងនេះ ក្នុងថ្ងៃ Anniversary (មានវីដេអូ) - TrueID

ប្រពន្ធណាមិនរំភើប! ម៉ូនិច ស្រក់ទឹកភ្នែក ក្រោយស្វាមីធ្វើរឿងនេះ ក្នុងថ្ងៃ Anniversary (មានវីដេអូ)

August 3, 2021

ភ្នំពេញ៖ ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃគេសង្គេតឃើញថា តារាសម្តែងស្រីអ្នកនាង វ៉ាន់ ម៉ូនិច កាន់តែមានក្តីសុខ និងសុភមង្គលកាន់តែខ្លាំងឡើង ក្រោយបានរួមរស់ជាប្តីប្រពន្ធជាមួយនឹងស្វាមីដែលចេះថ្នាក់ថ្នមចិត្តមិនដែលឲ្យទាស់ម្ដងណាឡើយ រហូតទទួលបានចំណងដៃកូនប្រុស២នាក់ យ៉ាងគួរឲ្យស្រលាញ់។  

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ និងស្វាមីបានធ្វើការរៀចំពិធីគម្រប់ខួបក្តីស្រលាញ់របស់ពួកគេ ដែលបានប្រព្រឹត្តឡើងពោរពេញដោយភាពសប្បាយរីករាយ និងស្នាមញញឹមយ៉ាងខ្លាំង ដែលមានការចូលរួមក្នុងគ្រួសារនិងមិត្តតិចតួចប៉ុណ្ណោះនៅផ្ទះពួកគេផ្ទាល់។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ​នៅក្នុងថ្ងៃដ៏ពិសេសនេះដែល ស្វាមីជាទីស្រលាញ់របស់នាងបានធ្វើការរៀបឲ្យភរិយាយ៉ាងសប្បាយចិត្ត បើទោះបីជាកូវីដ មិនបានចេញទៅហាងក្រៅ ក៏មិនភ្លេចផ្ដល់ជានំក្នុងថ្ងៃគម្រប់ខួបស្នេហារបស់អ្នកទាំងពីររហូតដល់ ម៉ូនិច ស្ទើរស្រក់ទឹកភ្នែក ដែលនេះសបញ្ជាក់ពីការយកចិត្តទុកដាក់លើភរិយា ជាពិសេសថ្ងៃសំខាន់ៗបែបនេះ  

ទន្ទឹមនឹងក្តីសុខមួយនេះរបស់គូស្វាមី ភរិយា ម៉ូនិច បានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាអ្នកលេងបណ្តាញសង្គម សរសើរ និងរំភើបជំនួសនាង ដែលមានស្វាមីស្រលាញ់ មើលថែ ផ្តល់ស្នាមញញឹមឲ្យគ្រប់ពេលយ៉ាងដូច្នោះ៕

សូមទស្សនារូបភាព និង ជូនវីដេអូខាងក្រោម៖

ម៉ូនិច និង ស្វាមី
ម៉ូនិច និង ស្វាមី
ម៉ូនិច និង ស្វាមី
ម៉ូនិច និង ស្វាមី
ម៉ូនិច និង ស្វាមី
ម៉ូនិច និង ស្វាមី
ម៉ូនិច និង ស្វាមី
ម៉ូនិច និង ស្វាមី
ម៉ូនិច និង ស្វាមី
ម៉ូនិច និង ស្វាមី
ទាក់ទងជាមួយ:
តារាខ្មែរ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...