រាជធានីភ្នំពេញ ៖ និយាយដល់កេរ្ត៍ឈ្មោះ របស់តារាចម្រៀង ព្រាប សុវត្ថិ ជឿជាក់ថាបងប្អូនប្រាកដជា បានស្គាល់ស្ទើរគ្រប់ៗគ្នារួចមកហើយ ជាមួយនឹងការងារសិល្បៈរាប់ឆ្នាំ រូបលោកអាចរក្សាប្រជាប្រិយភាពនិង សម្លេងចំនួនអ្នកគាំទ្រ មិនដែលបាត់បង់សោះឡើយ ពោលគឺជា តារាចម្រៀងលំដាប់ប្រទេសមួយរូបផងដែរ។
ជាមួយគ្នានេះ ប្រសិនបើក្រឡេកទៅមើល ជីវិតឯកជនរបស់រូបលោកវិញ តារាចម្រៀងរូបនេះ មានកូនប្រុស៣នាក់ ហើយម្នាក់ៗសុទ្ធតែ មានដុងសិល្បៈដូចលោកប៉ា មិនត្រឹមតែប៉ុណ្ណោះទេ ម្នាក់ៗសុទ្ធតែរូបរាងសម្បត្តិសង្ហាៗញាក់តែម្តង។
ជាពិសេស ថ្មីៗនេះ ឆ្លៀតពេលទំនេរក្នុងដំណើរកម្សាន្តគ្រួសារផងនោះ តារាចម្រៀង ព្រាប សុវត្ថិ បាននាំប្រពន្ធនិងកូនៗកម្លោះខ្លួនទៅកាន់ ព្រៃកោងកាង ពេលថតរូបគ្រួសារវិញ មហាជនផ្ទុះការចាប់អារម្មណ៍ ក្រឡេកមួយភ្លែតដូចថតរូបជាមួយបងប្អូនបង្កើត បើក្លាយជាលោកប៉ា អ្នកម៉ាក់គេទៅហើយ តែគូស្វាមីភរិយាតារាប្រុសរូបនេះ នៅតែមើលទៅក្មេងវ័យ ដូចអាយុដំណាលកូនៗទៅហើយនោះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖