កូរ៉េខាងត្បូង ៖ ការបើកកម្មវិធី '២០២១ Met Gala' កំពុងកើតឡើងនៅពេលនេះ គឺថ្ងៃទី ១៣ ខែកញ្ញា ហើយទាយថាអ្នកណា ទើបតែដើរចូលទៅផ្លូវដើរសំខាន់ក្រាលទៅដោយព្រំក្រហមនោះ ម្នាក់នោះគ្មាននរណាក្រៅពី Rosé ដែលជាសមាជិករបស់ក្រុម K-Pop រួមជាមួយនឹងដៃគូជាមួយ AnthonyVaccarello នាយកច្នៃម៉ូតនៃ 'YvesSaint Laurent'។
ទន្ទឹមនឹងនោះ Rosé បានគ្រងទៅដោយរ៉ូប YSL ដ៏ស្រស់ឆើតឆាយមួយ ដោយទាញក្រសែភ្នែកទាំងអ្នកគាំទ្រអ្នកការសែត និងសូម្បីតែអ្នករចនាម៉ូដ ជាពិសេសគឺឈុត គូរ muse ដ៏គួរឱ្យភ្ញាក់ផ្អើល និងទាក់ទាញ នៅ 'MetGala' ឆ្នាំនេះ តែម្តង។
គួរបញ្ជាក់ផងដែរថា កម្មវិធី Met Gala គឺជាព្រឹត្តិការណ៍រៃអង្គាសប្រាក់ប្រចាំឆ្នាំសម្រាប់ សារមន្ទីរ Metropolitan របស់ វិទ្យាស្ថានសំលៀកបំពាក់ ក្នុងទីក្រុង New York ហើយត្រូវបានប្រារព្ធជាផ្នែកមួយនៃព្រឹត្តិការណ៍ម៉ូដធំបំផុតនៃឆ្នាំនេះ៕
សូមទស្សនារូបភាព និងវីដេអូ របស់ Rosé ខាងក្រោម ៖
Rosé is stunning at the #MetGala. https://t.co/vaX97iQM2B pic.twitter.com/uLdn3r48kJ
— Variety (@Variety) September 13, 2021
Rosé and Anthony Vaccarello arrive at the 2021 #MetGala.
— Vogue Magazine (@voguemagazine) September 13, 2021
See every arrival, here: https://t.co/s8aCJ3VbkM pic.twitter.com/bgksw6DYIW
WERK QUEEN! @BLACKPINK's Rosé arrives at the #MetGala! https://t.co/rqkdzmtL4h pic.twitter.com/5yQwYTTh3a
— Good Morning America (@GMA) September 13, 2021
ប្រភព : Allkpop