កម្សាន្ត៖ កញ្ញា មានសូនីតា មិនត្រឹមតែជាតារាសម្ដែង និងតារាម៉ូដែល មានសម្រស់ស្រស់ស្អាត ដែលទទួលបានប្រជាប្រិយភាពពីអ្នកគាំទ្រនោះទេក៏ប៉ុន្ដែនាងថែមទាំងមានអត្តចរិតល្អ ស្លូតបូត រួសរាយរាក់ទាក់ និងចូលចិត្តផ្ដល់ស្រឡាញ់ឲ្យអ្នកដទៃផងដែរ។
យ៉ាងណាមិញ នៅសល់២ថ្ងៃទៀតទើបដល់ថ្ងៃកំណើតរបស់នាង ប៉ុន្ដែរឿងដែលនឹកស្មានមិនដល់នោះគឺ នាងបានទៅសាលារៀនទៅលេងក្មេងៗសិស្សសាលា នាំក្មេងៗលេងកម្សាន្ដ គ្របដោយក្រមាយ៉ាងវែង មើលទៅពិតជាគួរឲ្យស្រឡាញ់ មានក្ដីសុខនិងសប្បាយខ្លាំងណាស់ ហើយនាងបានយក នំសាំងវិចចែកទៅដល់ក្មេងៗ ប្រកបដោយក្ដីស្រឡាញ់។
គួរឲ្យដឹងបន្ថែមទៀតថា កញ្ញាមាន សូនីតា នៅពេលបង្ហាញរូបភាពប៉ុន្មានសន្លឹកនេះចេញទៅបានធ្វើឲ្យហ្វេនៗ និងអ្នកលេងបណ្ដាញសង្គម សរសើរ ទៅលើទង្វើដែលនាង បានធ្វើជាមួយមិត្តរួមអាជីព ថាពិតជារំភើប និង មានមោនភាពលើរូបនាងខ្លាំង ជាមួយវប្បធម៌ចែករំលែកមួយដល់អ្នកដទៃ៕
សូមទស្សនារូបភាពខាងក្រោម៖