ភ្នំពេញ៖ បើនិយាយដល់តារាកំប្លែងអ្នកនាង ផន សុផារី ក្រោយរៀបការកសាងជីវិតគ្រួសាររួច នាងបានផ្អាកពីការងារសិល្បៈងាកទៅចាប់អាជីពបើកមុខរបរលក់តាមអនឡាញផងដែរ។ ពិតណាស់ បើងាកទៅមើលជីវិតគ្រួសារតារារូបនេះវិញ ឃើញថាពេលនេះនាងកំពុងរស់នៅយ៉ាងមានក្ដីសុខ ក្រោយមានកូន២ជាចំណងដៃរួចមក។
ទន្ទឹមនឹងទទួលបានសុភមង្គលក្នុងគ្រួសារយ៉ាងដូច្នេះ ក៏ព្រោះតែ អ្នកនាង ផន សុផារី និងស្វាមីបានយល់ចិត្តគ្នាច្បាស់។ ជាពិសេសស្វាមីរបស់នាង ក៏ជាស្វាមីដ៏ល្អ ចេះយកចិត្តទុកដាក់ មើលថែភរិយា និងកូនៗបានយ៉ាងល្អគួរឲ្យសេសើរ។ លើសពីនេះទៅទៀត គេតែងតែឃលញអ្នកម្ដាយសម័យថ្មីរូបនេះ បង្ហោះរូបជុំគ្រួសារបង្ហាញស្នាមញញឹមយ៉ាងមានក្ដីសុខតែម្ដង។
តួយ៉ាង ប៉ុន្មានម៉ោងមុននេះ អ្នកនាង ផន សុផារី បានបង្ហោះរូប អមនឹងសារយ៉ាងប្លែកនៅក្នុងគណន៏ហ្វេសប៊ុកផ្ទាល់ខ្លួន ដោយសារមួយនោះនាងបាននិយាយថា៖
សូមទស្សនារូបភាពខាងក្រោម៖