កម្សាន្ត ÷ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការលក់អាល់ប៊ុមរបស់សិល្បករ K-pop កាន់តែមានចំនួនកើតឡើងជាប្រចាំហើយការឈានដល់ការលក់បាន ដល់ទៅមួយលានច្បាប់ ក្នុងការវិលត្រលប់មកវិញម្តងៗ មិនមែនជារឿងដែលតែងតែកើតឡើងនោះទេ។
ក្នុងនោះ ក៏មានក្រុមតារាស្រីខ្លះបានបំបែកកំណត់ត្រានៃការលក់របស់ក្រុមបុរសថែមទៀត ខណ:ដែលថ្មីៗនេះ ផលិតកម្ម YG Entertainment ដែលជាភ្នាក់ងាររបស់ក្រុមBLACKPINK បានប្រកាសថាអាល់ប៊ុមទី ២ ដែលមានចំណងជើងថា «BornPink» របស់ BLACKPINK បានទទួលការបញ្ជាទិញលើសពី២ លានច្បាប់ ជាកំណត់ត្រាខ្ពស់បំផុតសម្រាប់តារា K-pop នារី។
ដោយភាពជឿជាក់ ទីភ្នាក់ងារនេះថែមទាំងបានពន្យល់ថា វាអាចលក់បានជាង ៣ លានច្បាប់ព្រោះនៅសល់រយៈពេល ៣ សប្តាហ៍ទៀត រហូតដល់ថ្ងៃចេញផ្សាយ យ៉ាងណាមិញ អាល់ប៊ុមថ្មីរបស់ក្រុមTWICE ក៏ទទួលបានការបញ្ជាទិញមុន ១ លានច្បាប់ផងដែរ បើតាមការប្រកាសរបស់ JYPEntertainment ធ្វើឲ្យក្រុមនេះបានបំបែកកំណត់ត្រា ផ្ទាល់ខ្លួនរបស់ពួកគេផងដែរ៕
ប្រភព : Kbizoom