នរណាហ្វេន រាជ ខ្លះ? ឃើញស្លេកៗក្នុងរឿង នៅក្រៅសង្ហាញាក់ - TrueID

នរណាហ្វេន រាជ ខ្លះ? ឃើញស្លេកៗក្នុងរឿង នៅក្រៅសង្ហាញាក់

December 15, 2022

រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនភាគច្រើនប្រាកដជ្រាបច្បាស់ថា រឿង«ស្នេហាល្ងង់+ល្ងង់» របស់ផលិតកម្មសាស្ត្រា កំពុងទទួលការចាប់អារម្មណ៍ខ្លាំងលើបណ្តាញសង្គម ទន្ទឹមនឹងនោះ មហាជនខ្លះក៏ផ្ទុះមតិរិះគន់ មហាជនខ្លះក៏គាំទ្រ ជាពិសេសគឺសរសើរពេញទំហឹងពីទេពកោសល្យសម្តែងរបស់តួអង្គប្រុសស្រីក្នុងរឿងនេះផងដែរ ព្រោះកម្រមានតារាស្រីប្រុស ណាហ៊ានទទួលសម្តែងរឿងប្រភេទនេះឡើយ។

យ៉ាងណាមិញ ល្បីថាលោក ឡៅ បញ្ញា ជាតួអង្គប្រុសឈ្មោះ «រាជ» ក្នុងរឿងមួយនេះហាក់ដូចជាស្លេកៗបន្តិច ប៉ុន្តែងាកមកមើលសម្រស់ក្រៅឈុតឆាកសម្តែងវិញ សង្ហាកប់តែម្តង មិនឲ្យចាញ់សម្រស់កូនកាត់បរទេសប៉ុន្មានឡើយ កម្ពស់ក៏ខ្ពស់ស្រឡះ មុខមាត់ក៏ស្រស់ ញញឹមមានប្រជាប្រិយ។

គួរបញ្ជាក់ផងដែរថា លោក ឡៅ បញ្ញា ជាជើងឯក Mister Supranational Cambodia 2022 ដែលកំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់បងប្អូនមហាជន មិនត្រឹមតែមានរូបសម្បត្តិស្រស់សង្ហាប៉ុណ្ណោះទេ តារាប្រុសរូបនេះក៏មានសមត្ថភាពពេញខ្លួនផងដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  លោក ឡៅ បញ្ញា
  លោក ឡៅ បញ្ញា
  លោក ឡៅ បញ្ញា
  លោក ឡៅ បញ្ញា
  លោក ឡៅ បញ្ញា
  លោក ឡៅ បញ្ញា
  លោក ឡៅ បញ្ញា
  លោក ឡៅ បញ្ញា
  លោក ឡៅ បញ្ញា
  លោក ឡៅ បញ្ញា
  លោក ឡៅ បញ្ញា
  លោក ឡៅ បញ្ញា
  លោក ឡៅ បញ្ញា
  លោក ឡៅ បញ្ញា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...