ខុសគ្នាឆ្ងាយ! រូប ឆៃ លីដាឡែន កាលនៅក្មេង មើលសឹងមិនស្គាល់ - TrueID

ខុសគ្នាឆ្ងាយ! រូប ឆៃ លីដាឡែន កាលនៅក្មេង មើលសឹងមិនស្គាល់

June 15, 2021

ភ្នំពេញ៖ តារាសម្ដែង និងតារាចម្រៀងអ្នកនាង ឆៃ លីដាឡែន តែងតែធ្វើឲ្យមហាជនកោតសរសើរនូវស្នាដៃសិល្បៈរបស់នាង។ មិនតែប៉ុណ្ណោះ តារារូបនេះត្រូវបានគេដឹងថា ឈានជើងចូលវិថីសិល្បៈតាំងតែវ័យក្មេងមកម្ល៉េះ។ ម្យ៉ាងវិញទៀត នាងក៏ធ្លាប់បានបាត់មុខពីសិល្បៈមួយរយៈ តែពេលនេះនាងបានបង្ហាញមុខសារជាថ្មី និងកំពុងមានការងារច្រើនមិនចាញ់ពេលមុនឡើយ។

យ៉ាងណាមិញ បើក្រឡេកទៅមើលសម្រស់របស់អ្នកនាង ឆៃ លីដាឡែន ក្រោយមានកូនមួយរួច ឃើញថានាងនៅតែមានរូបសម្ផស្សស្រស់សោភា មុខមាត់នៅតែស្អាតមិនចាញ់កាលនៅក្មេងនោះទេ។ ថ្មីត្បិតតែតារារូបនេះអាយុកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំក្ដី តែនាងនៅតែអាចថែរក្សាសម្រស់ឲ្យនៅក្មេងបានដដែល។ លើសពីនេះទៅទៀត គ្រប់រូបភាពដែលនាងបង្ហោះ តែងតែទទួលបានការសរសើរពីហ្វេនៗជានិច្ច។  

ពិតណាស់ ប្រិយមិត្តធ្លាប់តែបានឃើញមុខមាត់ និងសម្រស់អ្នកនាង ឆៃ លីដាឡែន ពេលចូលសិល្បៈដំបូង និងបច្ចុប្បន្ន តែងខ្លួនបែបឆើតឆាយ អមនូវភាពទាន់សម័យនោះ។ តែថ្មីនេះ តារារូបនេះបានទម្លាយរូបភាពមួយសន្លឹកកាលនៅក្មេង មើលទៅពិតជាប្លែកខុសគ្នាខ្លាំង ដោយសាររូបភាពនោះនាងមានសក់ខ្លី និងរូបរាងស្គមផងដែរ។ ក្រោយអ្នកគាំទ្របានឃើញរូបភាពមួយសន្លឹកនេះរួច ពួកគេពិតជាមានភាពភ្ញាក់ផ្អើល និងសរសើរពីសម្រស់កាលនៅក្មេងនាងគ្រប់គ្នា៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង ឆៃ លីដាឡែន
  អ្នកនាង ឆៃ លីដាឡែន
  អ្នកនាង ឆៃ លីដាឡែន
  អ្នកនាង ឆៃ លីដាឡែន
  អ្នកនាង ឆៃ លីដាឡែន
  អ្នកនាង ឆៃ លីដាឡែន
  អ្នកនាង ឆៃ លីដាឡែន
  អ្នកនាង ឆៃ លីដាឡែន
  អ្នកនាង ឆៃ លីដាឡែន
  អ្នកនាង ឆៃ លីដាឡែន
  អ្នកនាង ឆៃ លីដាឡែន កាលនៅក្មេង
  អ្នកនាង ឆៃ លីដាឡែន កាលនៅក្មេង
ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...