ភ្នំពេញ៖ ចាប់តាំងពីចេញដំបូង បទចម្រៀង «Time to Rise» របស់តារាប្រុសរ៉េប វណ្ណ ដា មានចូលរួមជាមួយនឹង លោកគ្រូ គង់ ណៃ នៅតែជាបទមួយ ទទួលការគាំទ្រខ្លាំងមែនទែន ជាពិសេសនោះ ការរ៉េប បានលាយឡំ ទៅនឹងការច្រៀងអាយ៉ៃបែបបុរាណ ទទួលបានការចាប់អារម្មណ៍ខ្លាំង។
ជាក់ស្តែងកាលពី នៅថ្ងៃទី ២៣ ខែតុលា វីដេអូចម្រៀងមួយនេះ ទទួលបានអ្នកចុចចូលទស្សនាចំនួន ១០០ លានដងឯណោះ លើបណ្តាញសង្គម YouTube ដែលបានទម្លាក់ជាផ្លូវការ កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១ កន្លងទៅ បានចំណាយពេលត្រឹមតែរយៈពេល ៥៧៤ ថ្ងៃតែប៉ុណ្ណោះ រហូតទទួលបានភាពជោគជ័យមួយនេះ។
តួយ៉ាង ដោយសារតែបទនេះ ការការចាប់អារម្មណ៍ជាខ្លាំង សុទ្ធសឹងទទួលបានការកោតសរសើរច្នៃប្រឌិត ពីសំណាក់អ្នកគាំទ្រ ទាំងក្នុងស្រុក និងក្រៅស្រុក ហេតុដូច្នេះ បានក្លាយ វីដេអូចម្រៀងរបស់ វណ្ណ ដា លើកដំបូង មានអ្នកចូលទស្សនា ១០០ លានដង នៅលើបណ្តាញសង្គម YouTube៕
ប្រភព៖ Youtube
សូមទស្សនាវីដអូខាងក្រោម៖