ភ្នំពេញ៖ កំពូលតារាចម្រៀង Cam-Pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ត្រៀមនឹងបង្ហាញខ្លួនលើឆាក Concert ជាលើកដំបូង នៅក្នុងកម្មវិធីបុណ្យភូមិក្នុងទឹកដីស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលកម្មវិធីគ្រោងធ្វើនៅថ្ងៃឆ្លងឆ្នាំ ទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ។
ដូចដែលលោកអ្នកដឹង កញ្ញា តន់ ចន្ទសីម៉ា កន្លងមកមិនធ្លាប់ឡើងឆាកConcert ម្ដងណាឡើយ ទោះបីជានាង បានក្លាយជាតារាចម្រៀងជួរមុខក្នុងប្រទេសកម្ពុជាហើយក្ដី។ ការមិនដែលបង្ហាញមុខលើឆាកConcert នេះ ក៏ព្រោះតម្លៃខ្លួនរបស់នាងត្រូវបានផលិតកម្មដាក់ក្នុងតម្លៃខ្ពស់ ធ្វើឲ្យក្រុមហ៊ុនល្មមៗដែលចង់ជួលនាងឡើងច្រៀងនោះមិនហ៊ានជួល។
បែបណាក្ដី ការទន្ទឹងរង់ចាំចង់ឃើញកំពូលតារាចម្រៀង Cam-Pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ឡើងច្រៀងលើឆាកConcert បានមកដល់ហើយ សូមគោរពអញ្ចើញបងប្អូនចូលរួមទាំងអស់គ្នា បុណ្យភូមិសៀមរាប នឹងធ្វើឡើងក្នុងទឹកដីស្រុកបន្ទាយស្រី ក្នុងទីតាំងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅឋានឡេង ណាវ៉ាត្រា ចាប់ពីម៉ោង ១១:០០ ព្រឹក ដល់ម៉ោង ៦:០០ ល្ងាច។
ក្រៅពីការរាំលេងកម្សាន្តបែប Solo Concert នៃការប្រគំតន្រ្តីច្រៀងដោយផ្ទាល់ជាង 100 បទ របស់កំពូលតារាចម្រៀង Cam-pop Galaxy Navatraកញ្ញា តន់ ចន្ទសីម៉ា បងប្អូនអាចភ្លក់មុខម្ហូប ទាំង១២ ក្រុងស្រុករបស់ អ្នកខេត្តសៀមរាប ដែលរូបចំជូនផងដែរ៕