ទាក់ទងគ្នាយូរហើយ Adele ទើបសម្រេចចិត្តបង្ហោះរូបដំបូង ជាមួយគូស្នេហ៍ - TrueID

ទាក់ទងគ្នាយូរហើយ Adele ទើបសម្រេចចិត្តបង្ហោះរូបដំបូង ជាមួយគូស្នេហ៍

September 23, 2021

បរទេស៖ កាលពីថ្មីៗនេះ យោងតាមសារព័ត៌មានបរទេសមួយ បានរាយការណ៍ឲ្យដឹងថា មានអ្នកប្រមាញ់រូបថត បានចាប់យករូបភាពរបស់ តារាចម្រៀងស្រី Adele និង មិត្តប្រុសរបស់នាង នៅពេលដែលបានដើរចេញពីទ្វារក្រោយនៃភោជនីយដ្ឋានប្រណីតមួយ បន្ទាប់មកអ្នកទាំងពីរក៏ចូលទៅក្នុងឡានយ៉ាងលឿន ដែលធ្វើឲ្យមនុស្សជាច្រើនកាន់តែចង់ដឹងច្បាស់ពីទំនាក់ទំនងរបស់ពួកគេ ផងដែរ។ 

ដោយឡែក កាលពីប៉ុន្មានថ្ងៃមុននេះ តារាស្រី Adele ក៏បានធ្វើការបង្ហោះរូបថតជាមួយនឹងមិត្តប្រុសរបស់នាងជាលើកដំបូង នៅលើទំព័រផ្ទាល់ខ្លួន ក្នុងឱកាសដែលអ្នកទាំងពីរបានទៅចូលរួមក្នុងពិធីមង្គលការរបស់តារាបាល់បោះ លោក Anthony Davis នៅទីក្រុង Los Angeles ។

តាមរយៈនេះដែរ ក៏ត្រូវបានមនុស្សជាច្រើនលើកឡើងថា វាគឺជាការផ្លាស់ប្តូរថ្មីមួយ ដើម្បីបញ្ជាក់ពីព័ត៌មានស្នេហារបស់តារាចម្រៀងស្រីរូបនេះ ជាមួយនឹងលោក Rich Paul ដែលត្រូវជាមិត្តប្រុសរបស់នាង ។ មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីការបង្ហោះមិនបានប៉ុន្មានម៉ោងផង រូបភាពរបស់ Adele និង​គូស្នេហ៍ ក៏ទទួលបានការ Like ជាង ៦ លាន និងមានការផ្ដល់មតិយោបល់រាប់ពាន់ពីទស្សនិកជន៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Adele
Adele
Adele
Adele
Adele
Adele
Adele
Adele
Adele
Adele
Adele និង មិត្តប្រុស
Adele និង មិត្តប្រុស
រូបភាព Adele និង មិត្តប្រុស ដែលបានបង្ហោះនៅលើទំព័រផ្ទាល់ខ្លួន
រូបភាព Adele និង មិត្តប្រុស ដែលបានបង្ហោះនៅលើទំព័រផ្ទាល់ខ្លួន
ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...