ឡើងដូចកម្លោះក្រមុំ ពេល ជា វិបុល និងភរិយា ថតរូបបែបនេះជាមួយគ្នា - TrueID

ឡើងដូចកម្លោះក្រមុំ ពេល ជា វិបុល និងភរិយា ថតរូបបែបនេះជាមួយគ្នា

April 18, 2022

សៀមរាប៖ ពិតណាស់ ដូចដែលយើងទាំងអស់បានដឹងរួចមកហើយ គូស្វាមីជាសិល្បករ និងសិល្បការិនី អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល  ជាញឹកញាប់តែងបង្ហាញភាពផ្អែមល្អែមខ្លាំងជាមួយគ្នាលើបណ្តាញសង្គមហ្វេសប៊ុក ជាបន្តបន្ទាប់។ 

ជាមួយគ្នានេះ គេធ្លាប់តែឃើញ គូស្វាមីភរិយាស្រស់ស្អាត ស្រស់សង្ហារូបនេះមិនដែលឃ្លាតគ្នាឡើយ ដោយតែងតែចំណាយពេលដើរលេងលំហែកាយ វិស្សមកាលជាមួយគ្នារហូត។ ជាក់ស្តែងណាស់ គេក៏ដឹងដែលថា ស្វាមីភរិយាជាសិល្បកររូបនេះ ភាគច្រើនតែងបង្អួតរូបភាពរបស់ខ្លួននៅចំការ នៅពិធីរៀបមង្គលការ ដោយធ្វើជាដៃគូពិធីកររួមគ្នាជាដើម។

ជាក់ស្ដែង អ្វីដែលពិសេសនោះ គឺថ្មីៗនេះ គេឃើញពិធីករប្រុស លោក ជា​ វិបុល បានបង្ហោះរូបសើចសប្បាយជាមួយភរិយារបស់ខ្លួនលើទឹកដីខេត្តសៀមរាប នាងពេលចូលឆ្នាំកន្លងទៅថ្មីៗនេះ ក្នុងសម្លៀកបំពាក់បុរាណប្រពៃណីខ្មែរ។ មិនតែប៉ុណ្ណោះ គេក៏ឃើញស្នាមញញឹមអ្នកទាំងពីរ ពិតជាស្រស់បំព្រងខ្លាំងណាស់ ហាក់បីដូចជាកំពុងបង្ហាញភាពរីករាយចេញពីបេះដូង ដោយគ្មានលាក់លៀមទុកអ្វីបន្តិចសោះ ដូចកម្លោះក្រមុំ ទើបតែសាងស្នេហ៍ដំបូងអញ្ចឹង៕

សូមទស្សនារូបភាពខាងក្រោម៖

ជា វិបុល 
ជា វិបុល 
ជា វិបុល និងភរិយា 
ជា វិបុល និងភរិយា 
ជា វិបុល និងភរិយា 
ជា វិបុល និងភរិយា 
ជា វិបុល និងភរិយា 
ជា វិបុល និងភរិយា 
ជា វិបុល និងភរិយា 
ជា វិបុល និងភរិយា 
ជា វិបុល និងភរិយា 
ជា វិបុល និងភរិយា 
ជា វិបុល និងភរិយា 
ជា វិបុល និងភរិយា 
ទាក់ទងជាមួយ:
តារាខ្មែរ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...