ភ្នំពេញ៖ ក្រោយពីសម្រាលកូន អតីតតារាសម្តែង បេនី យ៉ាំង បានបង្ហោះសារ រូបភាព ទៅនឹងដំណឹងនៃ ការសម្រាលកូន របស់នាង ដែលបានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រ តាមដាននៃជីវិតឯកជន មានការភ្ញាក់ផ្អើលជាខ្លាំង ក៏ដូចជា បានចូលរួមអបអរសាទរគ្រប់គ្នា។
ជាក់ស្តែង មិនយូរប៉ុន្មាន អតីតតារាស្រីរូបនេះ ក៏បានធ្វើការ បង្ហោះទម្លាយរូបភាព កូនប្រុសរបស់នាង ជាច្រើនសន្លឹក នៅលើគណនីហ្វេសប៊ុកសារជាថ្មី បើក្រឡេកទៅមើលមុខកូនរបស់អតីតារាស្រីរូបនេះវិញ ពិតជាមានមុខមាត់ស្អាត ឃ្យូតគួរឲ្យក្នាញ់តែម្ដង អ្វីដែលចាប់អារម្មណ៍នោះ ថែមទាំងមានឈ្មោះពីរោះទៀតផង «Corsin»។
ទន្ទឹមនឹងនេះ ក៏មានសាច់ញាតិបងប្អូន និងមានមិត្តរួមសិល្បៈជាច្រើន បានបញ្ចេញមតិ សរសើរ ទម្រង់មុខពីសម្រស់ស្រស់សង្ហាររបស់កូនប្រុសខ្លួន នៃសមាជិកថ្មីរបស់នាង ថែមទាំង បានជូនពរឲ្យម៉ាក់ៗ ក៏ដូចជាកូនប្រុសមានសុខភាពល្អផងដែរ៕
https://www.facebook.com/BenneYang/posts/3235835316682938
សូមទស្សនារូបភាពខាងក្រោម៖