កម្សាន្ត ÷ យោងតាមរបាយការណ៍ផ្តាច់មុខ នៅថ្ងៃទី ១៨ ខែមេសា សមាជិកក្លឹប Kid's Club របស់ Park Sungho គឺ Na Haeun នឹងក្លាយជាអ្នកហ្វឹកហាត់របស់ SM Entertainment ដោយបច្ចុប្បន្ននេះ Na Haeun កំពុងដំណើរការ Channel Youtube មួយដែលមានឈ្មោះថា «Awesome Haeun» ដែលប្រមូលបានអ្នក Subscribe ដល់ទៅ ២.៥ លាននាក់។
ទើបតែអាយុ១៤ ឆ្នាំ Na Haeun ទទួលបានការគាំទ្រស្ទើរតែស្មើនឹងតារាល្បីមួយរូប ជាមួយនឹងរូបរាងដ៏គួរឲ្យស្រលាញ់ និងជំនាញរាំដ៏អស្ចារ្យរបស់នាង ជាមួយនឹងការកើនឡើងប្រជាប្រិយភាពរបស់នាង Na Haeun ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីប្រគល់ពានរង្វាន់ផ្សេងៗ និងកំពុងទទួលបានប្រជាប្រិយភាពនៅក្រៅប្រទេសផងដែរ។
ទន្ទឹមនឹងនេះ ឆាណែល Youtube របស់នាងមិនមានការអាប់ឡូតទេសម្រាប់រយៈពេល ៣ ខែចុងក្រោយនេះ ដែលមានលទ្ធភាពខ្ពស់ដែល Na Haeun នឹងបង្ហាញខ្លួនជាលើកដំបូងជាសមាជិក នៃក្រុមចម្រៀងនារី K-pop បន្ទាប់របស់ SM Entertainment ប្រសិនបើពាក្យចចាមអារ៉ាម អំពីការហ្វឹកហាត់របស់នាងនៅក្រោមផលិតកម្ម SM Entertainment ជាការពិត៕
ប្រភព: GStarLive