ភ្នំពេញ៖ ពិតណាស់ អ្នកនាង ភិន សុដាលីស តារាសម្ដែងជើងចាស់វ័យក្មេង ថ្វីបើបានក្លាយខ្លួនជាអ្នកម្ដាយម្នាក់រួចហើយក្ដី តែសម្រស់អ្នកនាងហាក់មិនថយចុះសោះគឺនៅស្រស់ស្អាតដដែល។ បើនិយាយពីការងារសិល្បៈវិញ អ្នកនាង ភិន សុដាលីស ហាក់រវល់ខ្លាំងជាមួយនឹងការថតខ្សែភាពយន្តថ្មីៗជាហូរហែ។
ដោយឡែក ក្រៅពីការងារសិល្បៈដែលធ្វើឲ្យ តារាសម្ដែងស្រី ភិន សុដាលីស ទទួលបានប្រជាប្រិយភាព និងការគាំទ្រយ៉ាងច្រើនក៏ដោយ រូបនាង ក៏ត្រូវបានមហាជន ងាកមកតាមដានពីជីវិតឯកជនរបស់នាង ដែលកំពុងតែមានភាពស្រស់បំព្រង ជាមួយនឹងវត្តមានគូស្នេហ៍បណ្ដូលចិត្តយ៉ាងស្រស់សង្ហា ផងដែរ។
យ៉ាងណាមិញ ងាកមកមើលសម្រស់តារាស្រីរូបនេះវិញ ថ្មីនេះមហាជនហាកភ្ញាក់ផ្អើលខ្លាំងជាមួយនឹងរូបរាងរបស់អ្នកនាង មើលទៅអ្នកនាងហាក់ឡើងគីឡូមានព្រលឹងជាងមុន បើប្រៀបធៀបការពីពេលមុន តែទោះបីជាឡើងគីឡូយ៉ាងណាក្ដី អ្នកម្ដាយវ័យក្មេងរូបនេះនៅតែស្រស់ស្អាតដដែល មើលទៅមិនចាញ់កាលនៅស្គមប៉ុន្មាននោះទេ៕
សូមទស្សនារូបភាពខាងក្រោម៖