ពោះកាន់តែធំ ទេព បូព្រឹក្ស ពាក់ឈុតបិទជិតឈឹង ស្រស់ស្អាតខ្លាំង - TrueID

ពោះកាន់តែធំ ទេព បូព្រឹក្ស ពាក់ឈុតបិទជិតឈឹង ស្រស់ស្អាតខ្លាំង

December 13, 2022

ភ្នំពេញ៖ បើនិយាយដល់ តារាចម្រៀងស្រីកញ្ញា ទេព បូព្រឹក្ស ជឿថាប្រិយមិត្តច្បាស់ជានឹកដល់បទចម្រៀង ឬការតុបតែងខ្លួនរបស់នាង។ ពិតណាស់ តារារូបនេះ ជាសិល្បការិនីមួយរូបដែលពូកែតុបតែងខ្លួន ជាមួយនឹងស្ទាយ៍ឈុតសម្លៀកបំពាក់ច្នៃម៉ូតប្លែកៗ។ ហើយគ្រប់ឈុតដែលនាងស្លៀកតែងទទួលបានការចាប់អារម្មណ៍ពីមហាជន និងហ្វេនជានិច្ច។ 

ម្យ៉ាងវិញទៀត បើក្រឡេកមើលរូបសម្រស់កញ្ញា ទេព បូព្រឹក្ស នាប៉ុន្មានឆ្នាំចុងក្រោយនេះ រឹតតែស្រស់ស្អាតជាងមុន ជាពិសេសកែច្រមុះរួច កាន់តែស្អាតលើសដើម។ ក្នុងនោះដែរបច្ចុប្បន្ន តារារូបនេះកំពុងពរពោះកូនដំបូង ហើយគ្រប់ពេលចូលរួមកម្មវិធីម្ដងៗ នាងរៀបចំខ្លួនយ៉ាងលេចធ្លោ មិនចាញ់ពេលខ្លួនមួយឡើយ។ 

ជាក់ស្ដែង អំឡុងពេលពរពោះនេះ នាងបង្ហាញវត្តមានក្នុងកម្មវិធីធំៗជាច្រើន ជាបន្តបន្ទាប់។ ជាមួយគ្នានេះដែរ ថ្មីៗនេះនាងទើបចូលរួមកម្មវិធីមង្គលការ ហើយនាងបានស្លៀកឈុតមានម៉ូតសាមញ្ញ បិទជិតឈឹង និងមានពណ៌ចម្រុះ ប៉ុន្តែសាកសមនឹងនាងតែម្ដង។ មិនតែប៉ុណ្ណោះ បើទោះបីស្លៀកឈុតវែងមិនសូវមានម៉ូតច្រើន តែមើលទៅនាងពិតជាមានភាពទាក់ទាញខ្លាំងតែម្ដង៕ 

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស
លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស 
កញ្ញា ទេព បូព្រឹក្ស 
ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...