ភ្នំពេញ៖ ដោយសារតែការខិតខំប្រឹងប្រែង បានធ្វើឲ្យតារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត ទទួលបាននូវភាពជោគជ័យ និងមានការគាំទ្រពីហ្វេនៗជាច្រើន ទៅលើសិល្បៈចម្រៀងរបស់លោក ក៏ដូចជាស្នាដៃថ្មីៗជាច្រើនទៀត។
ដោយឡែក ក្រៅពីរឿងការងារ ងាកមកចាប់អារម្មណ៍នឹងជីវិតរស់នៅផ្ទាល់ខ្លួន របស់តារាចម្រៀងប្រុសរូបនេះវិញ ទើបបានឲ្យដឹងថា លោកក៏ធ្លាប់បានជួបបញ្ហានៅក្នុងជីវិតជាច្រើនទៀតផង។ ជាមួយគ្នានេះដែរ លោក ងួន ចាន់ដេវីត ធ្លាប់បានលើកឡើងថា ផ្លូវដែលលោកធ្លាប់ដើរ វាភាពរញ៉េរញ៉ៃ ព្រមទាំងបានគិតថា មនុស្សម្នាក់ៗដែលបានចូលមកក្នុងជីវិតលោក មិនមានភាពពិតប្រាកដជាមួយលោក ផងដែរ។
ប៉ុន្តែទោះជាយ៉ាងណា នៅត្រង់ចំណុចមួយ តារាចម្រៀងប្រុសរូបនេះ ស្រាប់តែធ្វើឲ្យហ្វេនៗរំភើបយ៉ាងខ្លាំង ដោយបាននិយាយថា នៅពេលដែលរូបលោក បានជួបនឹងក្រុមគ្រួសារ កញ្ញា ទេព បូព្រឹក្ស ដែលត្រូវជាគូស្នេហ៍របស់ខ្លួន ទើបធ្វើឲ្យលោកដឹងថា ជីវិតមួយនេះ លែងមានភាពឯកានិងរស់នៅតែម្នាក់ឯង ទៀតហើយ៕
សូមទស្សនារូបភាពខាងក្រោម៖