អាយុ៥០ជាងហើយ សម្រស់ Jennifer Lopez នៅតែសាច់ចាំ - TrueID

អាយុ៥០ជាងហើយ សម្រស់ Jennifer Lopez នៅតែសាច់ចាំ

September 8, 2021

បរទេស៖ ប្រសិនបើអ្នកទាំងអស់គ្នាជាអ្នកតាមដាន ដំណើរជីវិតនិងសម្រស់របស់ Jennifer Lopez ក្នុងរយៈពេលពីរទស្សវត្សរ៍កន្លងមកប្រាកដជាទាំងអស់គ្នាយល់ស្របថា នាងហាក់មិនមានការប្រែប្រួលរូបរាងច្រើនទៅតាមអាយុទាល់តែសោះ។

ជាក់ស្ដែង បច្ចុប្បន្ននៅអាយុ ៥២ ឆ្នាំ និងធ្លាប់បានសម្រាលកូនពីរដង តែ Jennifer នៅតែរក្សារូបកាយដ៏កាចសាហាវហើយតែងតែពោរពេញដោយថាមពលដូចនៅអាយុ ២០ ឆ្នាំរបស់នាងអញ្ចឹង។ ដោយឡែក កាលពីថ្ងៃទី ២៤ ខែកក្កដា កន្លងទៅ តារាចម្រៀងស្រីរូបនេះ បានប្រារព្ធខួបកំណើតគម្រប់ ៥២ ឆ្នាំរបស់នាង នៅលើបណ្តាញសង្គម Instagram តារាចម្រៀងរូបនេះបានបង្អួតរាងកាយដ៏កាចសាហាវរបស់នាងនៅក្នុងឈុតប៊ីគីនីដ៏តូចមួយដោយបង្ហាញពីស្បែកពណ៌ត្នោតដែលមានសុខភាពល្អនិងក្បាលពោះដ៏ស្លីម គ្មានខ្លាញ់លើសបន្តិច។

ជាការពិត សម្រាប់អាថ៌កំបាំងនៃការថែរក្សាសម្រស់របស់ Jennifer Lopez គឺមិនមានអ្វីពិបាកច្រើនទេ ហើយនាងក៏ធ្លាប់បាននិយាយដែរថា នាងមិនដែលធ្វើការវះកាត់កែសម្ផស្សអ្វីនោះឡើយ។ តែផ្ទុយទៅវិញ ដូចដែលហ្វេនៗដឹងស្រាប់ហើយថា តារាស្រីរូបនេះ ជាមនុស្សសកម្មលើការហាត់ប្រាណណាស់។ ពីមួយថ្ងៃទៅមួយថ្ងៃ នាងខំប្រឹងហាត់ប្រាណមិនដែលខានទេ ទោះបីក្នុងកំឡុងពេលនេះមានវិបត្តរោគរាតត្បាតក៏ដោយ ក៏នាងនៅតែព្យាយាមហាត់នៅផ្ទះដោយមានគ្រូបង្ហាត់ផ្ទាល់ខ្លួន។  

ជាពិសេសនោះ គឺនាងចេះគ្រប់គ្រងរបបអាហារខ្លួនបានល្អខ្លាំងមែនទែនគឺ Jennifer  តែងតែញ៉ាំនូវអាហារដែលផ្ទុកប្រូតេអ៊ីនច្រើន អាហារដែលគ្មានខ្លាញ់ ហើយជាធម្មតា នាងញ៉ាំតែសាច់គោ ត្រី Salmon និងបន្លែពណ៌បៃតងប៉ុណ្ណោះ ទើបធ្វើឲ្យសម្រស់របស់នាង នៅតែសាច់ចាំមិនចាស់តាមអាយុបែបនេះ៕

ប្រភព៖ ngoisao

សូមទស្សនារូបភាពខាងក្រោម៖

Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez
ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...