ផ្អើលយប់មិញពេលនេះ ផលិតកម្ម បារមី បញ្ជាក់ហេតុផល ដែលសង្ហា ឈប់ ក្រោយមានរឿង - TrueID

ផ្អើលយប់មិញពេលនេះ ផលិតកម្ម បារមី បញ្ជាក់ហេតុផល ដែលសង្ហា ឈប់ ក្រោយមានរឿង

November 17, 2022

រាជធានីភ្នំពេញ ៖ ផ្ទុះការភ្ញាក់ផ្អើលខ្លាំង ក្រោយជំនួយការតារារ៉េប វណ្ណដា ដែលត្រូវរូបលោកហៅថា ជាបងប្អូនភ្លោះខ្លួន ជាមិត្តភក្តិជិតស្និទ្ធ ធ្លាប់រួមសុខទុក្ខនឹងគ្នាតាំងពីទើបនឹងប្រឡូកវិស័យរ៉េបដំបូងៗមកម្លេះ ប៉ុន្តែក្រោយសាងកំហុសធ្វើឲ្យ បែកធ្លាយបទចម្រៀងទាំងអស់របស់លោក វណ្ណដា រូបលោកលាលែងតំណែងរបស់ខ្លួន ពីផលិតកម្មបារមី កាលពីយប់មិញនេះ។

តួយ៉ាង គ្រាន់តែដឹងថា​ មនុស្សមានទេពកោសល្យនិងពូកែដូច លោក សង្ហា ទទួលស្គាល់កំហុសរបស់ខ្លួន និងហ៊ានដើរចេញផលិតកម្មល្បីឈ្មោះ និងមិត្តភក្តិជាទីស្រឡាញ់នោះ ធ្វើឲ្យគេឯងងាកត្រឡប់ទៅរងចាំចម្លើយរបស់ ខាង«បារមី» ហេតុអ្វីមិនឃាត់ មនុស្សមានសមត្ថភាពដូចជា សង្ហា មិនសោកស្តាយទេ?។

យ៉ាងណាមិញ មិនឲ្យមហាជនរងចាំយូរ ផលិតកម្ម«បារមី» បានបញ្ជាក់ក្តែងៗថា «បារមីសូមអរគុណដល់ Songha - សង្ហា ដែលបានចូលរួមផលិតស្នាដៃអស្ចារ្យជាច្រើនកន្លងមក។ បារមីសូមជូនពរ សូមឱ្យសង្ហា មានសំណាងល្អ និង បានទទួលជោគជ័យតទៅ។ ពួកយើងនៅតែស្រឡាញ់គាំទ្រសង្ហាជានិច្ច។»

ក្រោយទទួលចម្ងល់កាន់តែច្រើនពីហ្វេនៗ ផលិតកម្មក៏បញ្ជាក់បន្ថែមថា ៖

សមាជិកក្រុម បារមី
សមាជិកក្រុម បារមី
សំណេររបស់ផលិតកម្ម
សំណេររបស់ផលិតកម្ម
សំណេររបស់ផលិតកម្ម
សំណេររបស់ផលិតកម្ម
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...